មនុស្សវិគ្គហសិក្ខាបទវណ្ណនា

ក្បាលទី 2 · ទំព័រ 344

រឿង ភិក្ខុច្រើនរូបក្បែរព្រៃមហាវន តតិយបារាជិកណា ដែលព្រះពុទ្ធដ៏បរិសុទ្ធ ក្នុងទ្វារទាំង ៣ ទ្រង់ប្រកាសហើយ ឥឡូវនេះ ដល់លំដាប់ការពណ៌នានៃ តតិយបារាជិកនោះហើយ ព្រោះហេតុនោះ ពាក្យថា ពាក្យ ណាដែលនឹងគប្បីដឹងបានងាយ និងពាក្យណា ដែលខ្ញុំបាន ប្រកាសទុកហើយក្នុងកាលមុន ការពណ៌នាក្នុងតតិយបារាជិក នឹងវៀរពាក្យនោះចេញ ដូច្នេះឯង ។ ព្រះបាលីឧក្ខេបវចនៈថា តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ ជាដើម ខ្ញុំនឹងពោល តទៅនេះ ។ អធិប្បាយ រឿង ក្រុងវេសាលី បទថា វេសាលិយំ សេចក្តីថា ជិតនគរមានឈ្មោះយ៉ាងនោះ គឺមាន វោហារប្រព្រឹត្តទៅ ដោយអំណាចឥត្ថីលិង្គ ។ ពិតហើយ នគរនោះ ហៅថា វេសាលី ព្រោះជាក្រុងដែលធំទូលាយ ដោយពង្រីកកំពែង គឺកំពែងដល់ សេចក្តីសង្ខេបក្នុងតតិយបារាជិកនេះ មានបុណ្ណេះ ។ ចំណែក សេចក្តីពិស្តារនៃបទថា វេសាលី នោះ ដែលបុគ្គលប្រាថ្នាអនុបុព្វីកថា គប្បី កាន់យកអំពីវណ្ណនានៃរតនសូត្រ ក្នុងអដ្ឋកថានៃខុទ្ទកបាឋៈ ឈ្មោះបរមត្ថ- ជោតិកាចុះ ។ ឯនគរនេះ គប្បីជ្រាបថា ជាក្រុងដែលដល់នូវភាពធំទូលាយ ដោយអាការទាំងពួង ក្នុងកាលព្រះសម្មាសម្ពុទ្ធ ទ្រង់សម្រេចសព្វញ្ញុតញ្ញាណ ហើយបុណ្ណោះ ។ ព្រះឧបាលិត្ថេរ កាលសម្តែងគោចរគ្រាមយ៉ាងនោះហើយ ទើបពោលទីកន្លែងដែលព្រះដ៏មានព្រះភាគប្រថាប់ ទុកថា មហាវនេ កូដាគារសាលាយំ ( ត្រង់កូដាគារសាលា ក្នុងព្រៃមហាវ័ន ) ។ បណ្តាព្រៃមហាវ័ន និងកូដាគារសាលានោះ ព្រៃធំ មានឱកាសជាទី កំណត់កើតឯង មិនបានដាំ ឈ្មោះថា ព្រៃមហាវ័ន ។ ចំណែកព្រៃមហាវ័ន ជិតក្រុងកបិលពស្តុ ទាក់ទងនឹងព្រៃហិមពាន្ត មិនមានឱកាសជាទីកំណត់ រហូតទល់មហាសមុទ្រ ។ ព្រៃមហាវ័ននេះ មិនមែនដូច្នោះឡើយ គឺជា