អធិប្បាយអានាបានស្សតិសមាធិ

ក្បាលទី 2 · ទំព័រ 362

បទថា អថខោ ភគវា ។ បេ ។ ភិក្ខូ អាមន្តេសិ អយម្បិ ខោ ភិក្ខវេ សេចក្តីថា កាលព្រះមានព្រះភាគឲ្យឱវាទដាស់តឿនហើយ កាល ត្រាស់ប្រាប់ បរិយាយដទៃអំពីអសុភកម្មដ្ឋាន ដែលត្រាស់ប្រាប់ហើយក្នុង កាលមុន ដើម្បីសម្រេចអរហត្តដល់ភិក្ខុទាំងឡាយ ទើបត្រាស់ថា អានាបនស្សតិសមាធិ ជាដើម ។ ឥឡូវនេះ ព្រោះថា ព្រះមានព្រះភាគត្រាស់ បាលីនេះ ដើម្បីទ្រង់សម្តែងព្រះកម្មដ្ឋាន ដែលជាគុណជាតិស្ងប់ និងប្រណីត ពិតៗ ដល់ភិក្ខុទាំងឡាយ ដូច្នោះ ខ្ញុំនឹងធ្វើការពណ៌នាក្នុងព្រះបាលីនេះ តាម លំដាប់អត្ថយោជនា មិនលះចោលឲ្យខូចសេចក្តីឡើយ ។ បណ្តាបទទាំងនោះ បទថា អយម្បិ ខោ ភិក្ខវេ ជាដើមនេះ មានយ ោជនាដូចតទៅនេះជាមុនថា ម្នាលភិក្ខុទាំងឡាយ អសុភភាវនាតែម្យ៉ាង បុណ្ណោះ រមែងប្រព្រឹត្តទៅដើម្បីលះកិលេសក៏មិនមែនទេ ម្យ៉ាងទៀត អនាបានស្សតិសមាធិនេះឯង ដែលភិក្ខុអប់រំ ធ្វើឲ្យច្រើនហើយ រមែងជាគុណ ស្ងប់ប្រណីត ត្រជាក់ ជាសុខ និងញ៉ាំងបាបអកុសលធម៌ដែលកើតឡើង ហើយ ឲ្យអន្តរធាន ស្ងប់ទៅដោយឆាប់រហ័ស ក្នុងពាក្យថា អានាបនស្សតិ សមាធិ ជាដើមនេះ មានការពិពណ៌នាអត្ថដូចតទៅនេះថា សតិកំណត់ដង្ញើម ចេញ-ចូល ឈ្មោះថា អានាបានស្សតិ ។ សមដូចពាក្យដែលព្រះធម្មសេនាបតីសារីបុត្រពោលទុកក្នុងបដិសម្ភិទាមគ្គថា ខ្យល់ដង្ហើមចូល ឈ្មោះថា អាន មិនមែនបស្សាសៈ ខ្យល់ដង្ហើមចេញ ឈ្មោះថា បន មិនមែនអស្សាសៈ សតិចូលទៅតាំងទុកដោយអំណាចខ្យល់ដង្ហើមចូល សតិចូលទៅតាំងទុក ដោយអំណាចខ្យល់ដង្ហើមចេញ រមែងប្រាកដដល់បុគ្គលដែលដកដង្ញើមចូល រមែងប្រាកដដល់បុគ្គលដែលដកដង្ញើមចេញ ។