អនុប្បញ្ញត្តិនៃតតិយបារាជិក

ក្បាលទី 2 · ទំព័រ 423

អធិប្បាយ អនុប្បញ្ញត្តិនៃតតិយបរាជិក កាលតតិយបារាជិក ដែលព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ត ធ្វើឲ្យមាំទាំ ដោយអំណាចនៃការដាច់មូល ដោយប្រការដូច្នេះហើយ រឿង ពណ៌នាគុណនៃសេចក្តីស្លាប់ដទៃទៀតក៏បានកើតឡើង ដើម្បីប្រយោជន៍ដល់ អនុប្បញ្ញត្តិ ។ កាលសម្តែងការកើតឡើងនៃរឿងនោះ ទើបព្រះឧបាលិត្ថេរ ពោលថា ឯវញ្ចិទំ ភគវតា ជាដើម ។ បណ្តាបទទាំងនោះ បទថា បដិពទ្ធចិត្តា សេចក្តីថា អ្នកមានចិត្តជាប់ជំពាក់ ដោយឆន្ទរាគៈ អធិប្បាយថា ជាអ្នកមានសេចក្តីស្រឡាញ់ខ្លាំង គឺមាន ការសំឡឹង ។ ពីរបទថា មរណវណ្ណំ សំវណ្ណេម សេចក្តីថា អញនឹងចង្អុលទោស ក្នុងការរស់នៅ ហើយពណ៌នាគុណ គឺសម្តែងអានិសង្សនៃសេចក្តីស្លាប់ ។ ក្នុងបទថា កតកល្យាណោ ជាដើម មានអត្ថចំពោះបទដូចតទៅនេះ ថា សុចរិតកម្ម គឺកម្មស្អាតដែលអ្នកធ្វើហើយ ព្រោះហេតុនោះ អ្នករមែង ជាបុគ្គលឈ្មោះថា មានសុចរិតកម្មដែលធ្វើហើយ ។ ម្យ៉ាងទៀត កុសល គឺកម្មដែលមិនមានទោស ដែលអ្នកធ្វើហើយ ព្រោះហេតុនោះ អ្នក ឈ្មោះ ថា មានកុសលដែលធ្វើហើយ ។ ភាពជាអ្នកខ្លាច ពោល គឺការខ្លាចឯណា រមែងកើតឡើងដល់សត្វទាំងឡាយ ក្នុងកាលមរណកាលមកដល់បុគ្គលនោះ គ្រឿងតទល់ គឺកម្មជាគ្រឿងរារាំងអំពីភាពជាបុគ្គលខ្លាចនោះ ក៏អ្នកធ្វើ ហើយ ព្រោះហេតុនោះ អ្នកឈ្មោះថា មានគ្រឿងតទល់អំពីភាពជាអ្នកខ្លាច ដែលធ្វើហើយ ។ បាបកម្ម គឺកម្មលាមក អ្នកមិនបានធ្វើហើយ ព្រោះហេតុ នោះ អ្នកឈ្មោះថា ជាអ្នកមិនធ្វើបាប ។ កម្មរបស់បុគ្គលល្មោភ គឺកម្មដ៏ ទារុណ បានដល់ កម្មជាគ្រឿងទ្រុស្តសីល អ្នកក៏មិនបានធ្វើ ព្រោះហេតុ នោះ អ្នកឈ្មោះថា មិនបានធ្វើកម្មរបស់បុគ្គលល្មោភ ។ កម្មគ្រោតគ្រាត គឺ កម្មលាមកដែលជាទីក្រាស់ឡើងនៃកិលេស មានលោភៈជាដើម ក៏អ