ប្រយោគនៃបាណាតិបាត ៦ យ៉ាង

ក្បាលទី 2 · ទំព័រ 431

ដែលឈ្មោះថា ប្រយោគនៃបាណាតិបាតនោះ បានដល់ ប្រយោគនៃ បាណាតិបាត ៦ យ៉ាង គឺសាហត្ថិកប្បយោគ ១ អាណត្តិកប្បយោគ ១ និស្សគ្គិយប្បយោគ ១ ថាវរប្បយោគ ១ វិជ្ជាមយប្បយោគ ១ ឥទ្ធិមយប្បយោគ ១ ។ បណ្តាប្រយោគទាំងនោះ ការប្រហារដោយកាយ ឬរបស់ ដែលទាក់ទងដោយកាយ នៃបុគ្គលអ្នកសម្លាប់ឲ្យស្លាប់ដោយខ្លួនឯង ឈ្មោះថា សាហត្ថិប្បយោគ ។ ការប្រើថា លោកចូរចាក់ ឬប្រហារឲ្យស្លាប់ដោយ ឧបាយយ៉ាងនេះរបស់បុគ្គលអ្នកប្រើគេ ឈ្មោះថា អាណត្តិកប្បយោគ ។ ការពួយគ្រឿងប្រហារ មានព្រួញ លំពែងយន្ត និងថ្មយន្តជាដើមទៅដោយ កាយ ឬរបស់ដែលជាប់នឹងកាយ នៃបុគ្គលដែលបំណងនឹងសម្លាប់បុគ្គល ដែលនៅទីឆ្ងាយ ឈ្មោះថា និស្សគ្គិយប្បយោគ ។ ការជីករណ្តៅដាក់ក្តារឲ្យ ធ្លាក់ ដាក់គ្រឿងប្រហារទុកក្នុងទីជិត និងការដាក់ថ្នាំ ( ពិស ) នៃបុគ្គល ដែលបំណងនឹងសម្លាប់ដោយគ្រឿងឧបករណ៍ ដែលមិនឃ្លាតចាកទី ឈ្មោះ ថា ថាវរប្បយោគ ។ ប្រយោគទាំង ៤ នេះ នឹងមានច្បាស់ដោយពិស្តារ ក្នុងអដ្ឋកថានៃបាលីខាងមុខនោះឯង ចំណែកវិជ្ជាមយប្បយោគ និងឥទ្ធិមយប្បយោគ មិនបានមកក្នុងបាលី ។ គប្បីជ្រាបប្រយោគទាំង ២ នោះយ៉ាង នេះ ។ ឯដោយសង្ខេប ការរាយមន្តដើម្បីឲ្យគេស្លាប់ ឈ្មោះថា វិជ្ជាមយប្បយោគ ។ តែក្នុងអដ្ឋកថាទាំងឡាយ លោកសម្តែងវិជ្ជាមយប្បយោគទុក យ៉ាងនេះថា វិជ្ជាមយប្បយោគដូចម្តេច ពួកគ្រូអថ័ន រមែងប្រកបអថ័ន កាល ក្រុងត្រូវឡោមព័ទ្ធ ឬកាលសង្រ្គាមចូលប្រឈមមុខគ្នា រមែងបង្កើតសេចក្តី ចង្រៃ សេចក្តីឧបទ្រព រោគ ជំងឺតម្កាត់ឲ្យកើតឡើងក្នុងពួកបច្ចាមិត្រដែលជា សត្រូវ រមែងធ្វើឲ្យកើតរោគចុកសៀត ឲ្យជារោគក្អួតចង្អុរ ដើម្បីការពារ ពួក គ្រូអថ័នរមែងប្រកបអថ័នយ៉ាងនេះ ពួកអ្នកទ្រទ្រង់វិទ្យាគុណ រា