បទភោជនីយ៍នៃតតិយបារាជិក

ក្បាលទី 2 · ទំព័រ 439

អធិប្បាយ បទភាជនីយ៍នៃតតិយបរាជិក [ ១៨៧-១៨៨ ] ព្រះឧបាលិត្ថេរ កាលចែកសិក្ខាបទ ដែលព្រះដ៏មាន ព្រះភាគទ្រង់ឧទ្ទេសទុកហើយតាមលំដាប់បទយ៉ាងនេះ ឥឡូវនេះ កាលនឹង តាំងមាតិកា សម្តែងមនុស្សវិគ្គហបារាជិកដោយពិស្តារ ដោយន័យជាដើមថា សាមំ អធិដ្ឋាយ ដូច្នេះទៀត ដើម្បីឲ្យភិក្ខុទាំងឡាយកាន់យកន័យ ដោយ អាការគ្រប់យ៉ាង និងដើម្បីការពារឱកាសរបស់បាបបុគ្គលទាំងឡាយ ក្នុង អនាគត ព្រោះថា មនុស្សវិគ្គហបារាជិក ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងក្នុង បទភាជនីយ៍ខាងដើមដោយសង្ខេបបុណ្ណោះ ទ្រង់មិនបានលើកអាបត្តិឡើង កាត់ ហើយដាក់បែបផែនទុកដោយពិស្តារឡើយ ភិក្ខុទាំងឡាយមិនអាចនឹង កាន់យកន័យទុកដោយអាការទាំងពួង ក្នុងអត្ថដែលទ្រង់សម្តែងទុកដោយ សង្ខេប សូម្បីបាបបុគ្គលទាំងឡាយ ក្នុងអនាគតក៏មានឱកាស ទើបពោល ពាក្យថា សាមន្តិ សយំ ហនតិ ដូច្នេះជាដើម ។ ក្នុងពាក្យទាំងនោះ មាន ពាក្យសម្រាប់វិនិច្ឆ័យ ព្រមដោយការពណ៌នាបទ ដែលលំបាកដូចតទៅនេះ ថា បទថា កាយេន សេចក្តីថា ដោយដៃ ជើង កណ្តាប់ដៃ ឬក្បាលជង្គង់ ឬដោយអវ័យវៈតូច-ធំ ឯណានីមួយ ។ បទថា កាយប្បដិពទ្ធេន សេចក្តីថា ដោយគ្រឿងប្រហារ មានដាវ ជាដើមដែលជាប់នឹងកាយ ។ បទថា និស្សគ្គិយេន សេចក្តីថា ដោយគ្រឿងប្រហារ មានព្រួញ និង លំពែងជាដើមដែលផុតចាកកាយ ឬចាករបស់ដែលជាប់ដោយកាយ ដោយ លំដាប់នៃពាក្យមានប្រមាណបុណ្ណេះ ប្រយោគទាំង ២ គឺសាហត្ថិកប្បយោគ និងនិស្សគ្គិយប្បយោគ ឈ្មោះថា លោកពោលហើយ ។ ក្នុងប្រយោគទាំង ២ នោះ ក្នុងមួយប្រយោគមាន ២ យ៉ាង ដោយចែកជាប្រយោគចំពោះ និងមិនចំពោះ ។ បណ្តាប្រយោគចំពោះ និងមិនចំពោះ គប្បីជ្រាបវិនិច្ឆ័យក្នុងប្រយោគ ចំពោះដូចតទៅនេះថា ភិក្ខុប្រហារចំពោះបុគ្គលណា ដោយការស្