អំពីអនន្តរិយកម្ម និងបារាជិក

ក្បាលទី 2 · ទំព័រ 441

ការដែលមនុស្សច្រើននាក់ធ្វើនូវការប្រហារនោះ បុគ្គលដែលត្រូវគេប្រហារ ស្លាប់ដោយការប្រហាររបស់បុគ្គលណា កម្មពន្ធ រមែងមានដល់បុគ្គលនោះ បុណ្ណោះ ដូច្នេះឯង ។ អំពីអនន្តរិយកម្ម និងបរាជិក ម្យ៉ាងទៀត ក្នុងអធិការនៃតតិយបារាជិកនេះ ដើម្បីការឈ្លាសក្នុងកម្ម និងអាបត្តិ គប្បីជ្រាបដោយរឿងឯឡកចតុក្កៈ ។ ពិតហើយ ភិក្ខុអង្គណា ឃើញចេមោដេកនៅក្នុងទីមួយកន្លែង ដោយគិតក្នុងចិត្តថា អញនឹងមកសម្លាប់ ក្នុងពេលយប់ ។ ហើយមាតាក្តី បិតារបស់ភិក្ខុនោះក្តី ឬព្រះអរហន្តដណ្តប់ សំពត់កាសាវៈពណ៌លឿង ហើយដេកនៅក្នុងឱកាសដែលចេមោដេក ។ ភិក្ខុ មកវេលាយប់ ធ្វើទុកក្នុងចិត្តថា អញនឹងសម្លាប់ចេមោឲ្យស្លាប់ ដូច្នេះ ទើប សម្លាប់មាតាបិតា ឬព្រះអរហន្តឲ្យស្លាប់ ។ ព្រោះមានចេតនាថា អញនឹង សម្លាប់វត្ថុនេះឲ្យស្លាប់ ទើបភិក្ខុជាអ្នកសម្លាប់ផង ពាល់ត្រូវអនន្តរិយកម្មផង ត្រូវអាបត្តិបារាជិកផង ។ បើមានជនអាគន្តុកៈដទៃមកដេក ។ ភិក្ខុធ្វើទុកក្នុង ចិត្តថា អញនឹងសម្លាប់ចេមោឲ្យស្លាប់ ទើបសម្លាប់ជនអាគន្តុកៈនោះស្លាប់ ចាត់ជា ឃាតកផង ត្រូវអាបត្តិបារាជិកផង តែមិនត្រូវអនន្តរិយកម្ម ។ បើ យក្ខ ឬប្រេតមកដេក ភិក្ខុនោះធ្វើទុកក្នុងចិត្តថា អញនឹងសម្លាប់ចេមោឲ្យស្លាប់ ទើបសម្លាប់យក្ខ ឬប្រេតនោះស្លាប់ ជាឃាតក តែមិនត្រូវអនន្តរិយកម្ម និង មិនត្រូវអាបត្តិបារាជិក ត្រូវតែអាបត្តិថុល្លច្ច័យបុណ្ណោះ ។ បើមិនមានបុគ្គល ណាមួយដេក មានតែចៀមបុណ្ណោះ ភិក្ខុសម្លាប់ចៀមនោះ ជាឃាតកផង