បារាជិកកណ្ឌសិក្ខាបទទី ៤
សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់គង់នៅ កូដាគារសាលាព្រៃមហាវន ទៀបក្រុងវេសាលី ។ គ្រានោះ មានភិក្ខុច្រើនរូប ជាមិត្របានជួបប្រទះគ្នាថ្មី និងមិត្រស្និទ្ធស្នាលមាំមួន បាននៅចាំវស្សាប្រប ឆ្នេរស្ទឹងវគ្គុមុទា កាលនោះ ស្រុកវជ្ជីកើតទុ រ្ភិក្សអត់បាយ មនុស្សទាំងឡាយ ចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្ស ( ដែលក្រលំបាកស្រាប់ ក៏ដល់ នូវសេចក្តីស្លាប់ ) មានឆ្អឹងស ( ដេរដាសលើផែនដី ) មនុស្ស ( ដែល មានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន ) ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកកាន់ជាសម្គាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងស្រុក នោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក ។ វេលានោះឯង ភិក្ខុទាំងនោះក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើតទុ រ្ភិក្សអត់បាយ មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្ស ( ដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់ ) មានឆ្អឹងស ( ដេរដាសលើផែនដី ) មនុស្ស ( ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន ) ក៏មិនងាយនឹង ទិញដូរដែរ លុះតែមានស្លាកកាន់ជាសម្គាល់ទើបទិញដូរបាន មនុស្សទាំងអស់ ក្នុងស្រុកនោះនឹងព្យាយាមស្វែករកអាហារបានដោយកម្រក្រៃពេក តើ យើងនឹងគិតធ្វើឧបាយដូចម្តេចឲ្យបានសាមគ្គីស្មោះសរ កុំឲ្យមានវិវាទទាស់ទែង គ្នា នៅចាំវស្សាឲ្យបានស្រួលផង កុំឲ្យលំបាកដោយអាហារបិណ្ឌបាត ផង ។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ បើដូច្នោះ យើងត្រូវទទួលរ៉ាប់រង ការងាររបស់ពួកគ្រហស្ថចុះ កាលបើយើងធ្វើយ៉ាងនេះហើយ ពួកគ្រហស្ថ ទាំងនោះ គង់នឹងនឹកនាឲ្យអាហារដល់យើងមិនខាន កាលបើបានអាហារយ៉ាង នេះហើយ យើងក៏បានសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំ