សិក្ខាបទវិភង្គនៃចតុត្ថបារាជិក

ក្បាលទី 2 · ទំព័រ 599

ឡើយ ទើបសម្គាល់ថា អញជាព្រះអរហន្ត ដូច្នេះឯង ។ អធិប្បាយ សិក្ខាបទវិភង្គនៃចតុត្ថបរាជិក បទថា អនភិជានំ បានដល់ មិនដឹងចំពោះ ។ ព្រោះភិក្ខុ នេះមិនដឹងពិត ហើយពោលអួតឧត្តរិមនុស្សធម្មនោះ មិនកើតឡើងក្នុង សន្តានរបស់លោក ទាំងខ្លួនលោកក៏មិនបានធ្វើឲ្យជាក់ច្បាស់នៃញាណ ទើប ឈ្មោះថា មិនមានពិត ព្រោះដូច្នោះ ក្នុងវារៈចែកបទថា អនភិជានំ នោះ ព្រះឧបាលិត្ថេរពោលថា ( ឧត្តរិមនុស្សធម្ម ) មិនមានពិត មិនកើតពិត មិន បានហើយ ទើបពោលថា ( ភិក្ខុ ) មិនដឹង ដូច្នេះ ។ បទថា ឧត្តរិមនុស្សធម្មំ ប្រែថា ធម៌របស់មនុស្សដ៏ប្រសើរ គឺលោក អ្នកបានឈាន និងព្រះអរិយៈទាំងឡាយ ។ បទថា អត្តូបនាយិកំ មានអត្ថវិគ្គហៈថា ភិក្ខុរមែងបង្អោនឧត្តរិមនុស្សធម្មនោះចូលមកក្នុងខ្លួន ឬរមែងបង្អោនខ្លួន ចូលទៅក្នុងឧត្តរិមនុស្សធម្មនោះ ព្រោះហេតុនោះ ទើបឧត្តរិមនុស្សធម្មនោះ ឈ្មោះថា អត្តូបនាយិក ។ ( ភិក្ខុ ) ពោលអួតឧត្តរិមនុស្សធម្មនោះ ជាទីបង្អោនចូលមកក្នុងខ្លួន ឬជាទី បង្អោនខ្លួនចូលទៅរក ។ ភ្ជាប់សេចក្តីថា ភិក្ខុធ្វើយ៉ាងនេះ ពោលអួត តែក្នុង វារៈចែកបទ ព្រោះហេតុដែលព្រះឧបាលីពោលធម៌ច្រើនប្រការ មានឈាន ជាដើមយ៉ាងនេះថា ឈាន វិមោក្ខ សមាធិ សមាបត្តិ ញាណទស្សនៈ ។ បេ ។ ( ការញ៉ាំងមគ្គឲ្យចម្រើន ការធ្វើឲ្យជាក់ច្បាស់នូវផល ការលះកិលេស ការដែលចិត្តប្រាសចាកនីវរណៈ ) ការត្រេកអរក្រៃលែងក្នុងផ្ទះស្ងាត់ ឈ្មោះ ថា ឧត្តរិមនុស្សធម្ម ដូច្នេះ ព្រោះដូច្នោះ កាលលោកសម្តែងភាពដែលឧត្តរិមនុស្សធម្មនោះ ជាធម៌បង្អោនចូលមកក្នុងខ្លួន ដោយអំណាចនៃធម៌ទាំងនោះ ទើបបានធ្វើនិទ្ទេសជាពហុវចនៈថា ភិក្ខុរមែងបង្អោនកុសលធម៌ទាំងនោះចូលមក ក្នុងខ្លួនផង ។