វិនីតវត្ថុក្នុងចតុត្ថបារាជិក

ក្បាលទី 2 · ទំព័រ 628

អធិប្បាយ វិនីតវត្ថុក្នុងចតុត្ថបរាជិក ក្នុងរឿងសម្គាល់ថា បានសម្រេច ក្នុងវិនីតវត្ថុទាំងឡាយ មានន័យដូចពោលហើយក្នុងអនុប្បញ្ញត្តិនោះឯង ។ ក្នុងរឿងទី ២ មានវិនិច្ឆ័យដូច្នេះ បទថា បណិធាយ បាន ដល់ ធ្វើសេចក្តីប្រាថ្នា ។ បទថា ឯវំ មំ ជនោ សម្ភាវេស្សតិ សេចក្តីថា ( ភិក្ខុអង្គណាមួយនៅក្នុង ព្រៃដោយតាំងចិត្តថា ) ជននឹងសរសើរអញដែលនៅក្នុងព្រៃ ក្នុងភាពជា ព្រះអរហន្ត ឬក្នុងសេក្ខភូមិ ដោយវិធីយ៉ាងនេះ បន្ទាប់អំពីកាលនោះទៅ អញនឹងជាអ្នកដែលអ្នកស្រុកធ្វើសក្ការៈ គោរពរាប់អាន បូជា ។ ពីរបទថា អាបត្តិ ទុក្កដស្ស សេចក្តីថា កាលភិក្ខុដើរទៅ ដោយតាំងចិត្ត យ៉ាងនេះថា អញនឹងនៅក្នុងព្រៃ ត្រូវអាបត្តិទុក្កដគ្រប់ជំហាន ក្នុងកិច្ចទាំងពួង មានការធ្វើកុដិ ដើរចង្រ្កម អង្គុយ និងស្លៀកដណ្តប់ជាដើមក្នុងព្រៃ ត្រូវ ទុក្កដគ្រប់ប្រយោគយ៉ាងនោះ ។ ព្រោះហេតុនោះ ភិក្ខុមិនគួរនៅក្នុងព្រៃដោយ ការតាំងចិត្តយ៉ាងនោះ ។ ពិតហើយ កាលនៅដោយការតាំងចិត្តយ៉ាងនោះ ទោះបានការសរសើរ ឬមិនបានក៏ដោយ រមែងត្រូវអាបត្តិទុក្កដ ។ ចំណែកភិក្ខុ ណាសមាទានធុតង្គហើយ គិតថា អញនឹងរក្សាធុតង្គ ឬថា កាលអញ ស្នាក់នៅក្នុងស្រុកភូមិ ចិត្តរមែងរាយមាយ ព្រៃជាទីសប្បាយ ដូច្នេះ ទើបជា អ្នកមានបំណងនឹងនៅព្រៃដែលមិនមានទោស ដោយធ្វើការប្រាថ្នាយ៉ាងនេះថា អញនឹងបានបណ្តាវិវេកទាំង ៣ ណាមួយ ក្នុងព្រៃដោយពិត ដូច្នេះក្តី ឬថា អញចូលទៅកាន់ព្រៃ បើមិនទាន់សម្រេចជាព្រះអរហន្តហើយ នឹងមិនចេញមក ដូច្នេះក្តី ឬថា ឈ្មោះថា ការនៅព្រៃព្រះដ៏មានព្រះភាគ ទ្រង់សរសើរ ហើយអញកាលស្នាក់នៅក្នុងព្រៃ សព្រហ្មចារីជាច្រើននឹងលះស្រុក ហើយ នៅព្រៃជាវត្ត ដូច្នេះក្តី ភិក្ខុនោះគួរនៅក