បារាជិក ២៤
គាថាសរុប បរាជិក បរាជិក ២៤ ពាក្យថា លោកដ៏មានអាយុទាំងឡាយ ធម៌ គឺបារាជិក ៤ ខ្ញុំលើកឡើង សូធ្យហើយ ដូច្នេះនេះ ជាពាក្យសម្តែងដល់បារាជិក ដែល លើកឡើងសម្តែង ក្នុងបារាជិកុទ្ទេសនោះឯង ។ តែប្រមូលគ្នាហើយ គប្បី ជ្រាបបារាជិកទាំងអស់នោះឯងថា មាន ២៤ យ៉ាង បារាជិក ២៤ យ៉ាង គឺ អ្វីខ្លះ គឺដែលមកក្នុងព្រះបាលី ៨ យ៉ាងមុន គឺរបស់ពួកភិក្ខុ ៤ ចំពោះរបស់ ពួកភិក្ខុនី ៤ អភព្វបុគ្គល ១១ ពួក ។ បណ្តាអភព្វបុគ្គល ១១ ពួកនោះ ខ្ទើយ សត្វតិរច្ឆាន និងឧភតោព្យញ្ជនកៈ ៣ ពួក ជាពួកអហេតុកបដិសន្ធិ ចាត់ជាពួកវត្ថុវិបត្តិ ពួកវត្ថុវិបត្តិទាំងនោះ មិនបានហាមស្ថានសួគ៌ តែហាម មគ្គ ។ ពិតហើយ ខ្ទើយជាដើមនោះ ចាត់ជាអភព្វបុគ្គលសម្រាប់ការបានមគ្គ ព្រោះជាពួកវត្ថុវិបត្តិ ។ សូម្បីបព្វជ្ជាសម្រាប់ពួកបុគ្គលនោះ ទ្រង់ក៏ហាម ។ ព្រោះដូច្នោះ ទើបខ្ទើយជាដើមនោះ ចាត់ជាអ្នកចាលចាញ់ ( បារាជិក ) ។ បុគ្គល ៨ ពួកនេះ គឺ បុគ្គលលួចភេទ ភិក្ខុចូលតិរ្ថិយ អ្នកសម្លាប់មាតា អ្នកសម្លាប់បិតា អ្នកសម្លាប់ព្រះអរហន្ត សាមណេរដែលប្រទូស្តភិក្ខុនី អ្នកធ្វើ លោហិតុប្បាទ ភិក្ខុដែលធ្វើសង្ឃភេទ ឈ្មោះថា ដល់ឋានៈជាអភព្វបុគ្គល ព្រោះជាបុគ្គលវិបត្តិ ដោយការធ្វើរបស់ខ្លួន ព្រោះដូច្នោះ ទើបចាត់ជាអ្នក ចាលចាញ់ផងដែរ ។ បណ្តាបុគ្គល ៨ ពួកនោះ សម្រាប់បុគ្គល ៣ ពួកនេះ គឺបុគ្គលលួចភេទ ភិក្ខុចូលតិរ្ថិយ សាមណេរប្រទូស្តភិក្ខុនី មិនបានហាមសួគ៌ ឡើយ តែហាមមគ្គដោយពិត ។ បុគ្គល ៥ ពួកទៀត ហាមទាំង ២ យ៉ាង