សុក្កវិសដ្ឋិសិក្ខាបទវណ្ណនា
បណ្ឌិតគប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា សម័យនោះឯង ព្រះមាន ព្រះភាគ ប្រថាប់នៅនាវត្តជេតវន អារាមរបស់អនាថបិណ្ឌិកគហបតី ក្រុង សាវត្ថី ។ ក្នុងសម័យនោះឯង សេយ្យសកភិក្ខុមិនត្រេកអរប្រព្រឹត្តព្រហ្មចរិយៈនេះ ដូចតទៅនេះថា បទថា អាយស្មា ជាពាក្យពីរោះពិសា ។ បទថា សេយ្យសកោ ជាឈ្មោះរបស់ភិក្ខុអង្គនោះ ។ បទថា អនភិរតោ សេចក្តីថា ជាអ្នកមានចិត្តរាយមាយ គឺត្រូវសេចក្តី ក្តៅក្រហាយ ព្រោះតម្រេកក្នុងកាមដុតរោល តែមិនប្រាថ្នាភាពជាគ្រហស្ថ ។ បទថា សោ តេន កិសោ ហោតិ សេចក្តីថា សេយ្យសកភិក្ខុនោះ ស្គមស្គាំង ព្រោះជាអ្នកមិនត្រេកអរនោះ ។ ក្នុងបទថា អទ្ទសា ខោ អាយស្មា ឧទាយិ នេះ មានវិនិច្ឆ័យដូច្នេះ ថា បទថា ឧទាយិ ជាឈ្មោះរបស់ព្រះថេរៈនោះ ។ ពិតហើយ ព្រះថេរៈ ឈ្មោះលោលុទាយីនេះ ជាឧបជ្ឈាយ៍របស់សេយ្យសកភិក្ខុ ដែលជាអ្នកមាន ចំណែកប្រៀបដោយម្រឹគផ្អើល គឺជាភិក្ខុឡេះឡោះមួយអង្គ បណ្តាភិក្ខុតាម ប្រកបហេតុនៃសេចក្តីខ្ជិលច្រអូសមាន ភាពជាអ្នកមានការត្រេកអរក្នុងការដេកលក់ ជាដើម ។ បទថា កច្ចិ នោ ត្វំ ខៃសេចក្តីថា កច្ចិ នុ ត្វំ ប្រែថា លោក … លះបង់ ( ការប្រព្រឹត្តព្រហ្មចរិយធម៌ ) ឬហ្ន៎ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទ ជាដើមថា យាវទដ្ឋំ ភុញ្ជ ដូចតទៅនេះថា សេចក្តីត្រូវការមានប្រមាណត្រឹម ណា ឈ្មោះថា យាវទត្ថ ( តាមដែលត្រូវការ ) អធិប្បាយថា លោកមាន បំណងដោយភោជនប្រមាណបុនណា គឺលោកត្រូវការប្រមាណបុនណា ចូរ បរិភោគប្រមាណបុណ្ណោះ ឬលោកប្រាថ្នាដើម្បីដេកក្នុងពេលយប់ ឬពេលថ្ងៃ អស់កាលប្រមាណបុនណា ចូរដេកអស់កាលប្រមាណបុណ្ណោះ លោកប្រាថ្នា ការជម្រះកាយដោយដីឥដ្ឋជាដើម ខាត់ស្បែកដោយលម្ហិតជាដើម ហើយងូតទឹក ប្រមាណបុនណា ចូរងូតទឹក