សិក្ខាបទវិភង្គនៃសុកវិសដ្ឋិសិក្ខាបទ
អធិប្បាយ សិក្ខាបទវិភង្គនៃសុក្កវិសដ្ឋិសិក្ខាបទ ក្នុងសិក្ខាបទនោះ មានវិនិច្ឆ័យដូចតទៅនេះថា ចេតនានៃការ បញ្ចេញសុក្កនោះមាន ហេតុនោះ ទើបការបញេ្ចញសុក្កនោះ ឈ្មោះថា សព្ចោតនា ( មានចេតនា ) សព្ចោតនានោះឯង ឈ្មោះសព្ចោតនិកា ។ ម្យ៉ាងទៀត ការក្លែងរបស់ការបញេ្ចញសុក្កនោះមាន ហេតុនោះ ទើបការបញេ្ចញ សុក្កនោះ ឈ្មោះថា សព្ចោតនិកា ( មានចិត្តក្លែង ) ។ ការបញេ្ចញសុក្ក មាន ចិត្តក្លែង ជារបស់ភិក្ខុណា ភិក្ខុនោះជាអ្នកដឹង គឺដឹងខ្លួន ហើយបញ្ចេញសុក្ក នោះរបស់ភិក្ខុនោះ មានការក្លែង គឺបំពានល្មើស ព្រោះហេតុនោះ ដើម្បី សម្តែងតែអត្ថបុណ្ណោះ មិនធ្វើការអើពើក្នុងព្យញ្ជនៈ ទើបព្រះមានព្រះភាគ ត្រាស់បទភាជនៈនៃបទថា សព្ចោតនិកា នោះ យ៉ាងនេះថា អាការដែល ដឹង គឺដឹង ក្លែង គឺបំពាន កន្លងល្មើស ឈ្មោះថា មានចិត្តក្លែង ។ បណ្តាបទទាំងនោះ បទថា ជានន្តោ បានដល់ ដឹងថា អញកំពុង ព្យាយាម ។ បទថា សញ្ជានន្តោ បានដល់ ដឹងខ្លួនថា អញកំពុងបញ្ចេញសុក្ក អធិប្បាយថា ដឹងព្រមនឹងអាការដែលព្យាយាម និងការដឹងនោះឯង ។ បទថា ចេច្ច បានដល់ ក្លែង គឺ តាំងចិត្ត ដោយអំណាចចេតនា គឺ ការត្រេកអរក្នុងការបញេ្ចញ ។ បទថា អភិវិតរិត្វា បានដល់ កាលបំពានដោយអំណាចសេចក្តីព្យាយាម បញ្ជូនចិត្តដែលប្រាសចាកសេចក្តីរង្កៀសទៅ ។ បទថា វីតិក្កមោ មានពាក្យអធិប្បាយថា ការកន្លងល្មើសណារបស់ ភិក្ខុដែលប្រព្រឹត្តយ៉ាងនោះ ការកន្លងល្មើសនោះ ជាអត្ថកំពូលនៃ សព្ចោតនិកា សព្ទ ។ ឥឡូវនេះ ព្រះមានព្រះភាគ ត្រាស់ពាក្យថា សុក្កន្តិ ទស សុក្កានិ ជាដើម ក៏ដើម្បីសម្តែងសុក្ក និងការបញេ្ចញ ក្នុងបទថា សុក្កវិសដ្ឋិ នេះ