សង្ឃាទិសេសទី ២

ក្បាលទី 2 · ទំព័រ 728

សង្ឃាទិសេសទី ២ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ឧទាយិភិក្ខុដ៏ មានអាយុ សម្រេចឥរិយាបថនៅក្នុងព្រៃ ។ លំនៅឧទាយិភិក្ខុដ៏មានអាយុ នោះ ល្អគួរឲ្យចង់មើល គួរឲ្យជ្រះថ្លា មានបន្ទប់ខាងក្នុង មានរបៀងជុំវិញ គ្រែ តាំង ពូក ខ្នើយក៏រៀបចំល្អ ទឹកសម្រាប់ឆាន់និងទឹកសម្រាប់ប្រើប្រាស់ ក៏ តម្កល់ទុកស្រួល ទាំងទីបរិវេណសោត ក៏បោសរលីងស្អាត ។ មានមនុស្ស ជាច្រើននាក់ ដែលត្រូវការមើលលំនៅរបស់ឧទាយិភិក្ខុដ៏មានអាយុ ក៏តែងតែ មកមើល ។ ( កាលនោះ ) មានព្រាហ្មណ៍ម្នាក់ នាំប្រពន្ធចូលទៅរកឧទាយិភិក្ខុ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងឧទាយិភិក្ខុដ៏មានអាយុ ថា យើងខ្ញុំចង់មើលលំនៅរបស់លោកម្ចាស់ឧទាយិ ។ ឧទាយិក៏និយាយតប ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរមើលចុះ ( ថាហើយ ) ក៏កាន់កូនសោ ដកគន្លឹះហើយច្រានសន្ទះទ្វារ ចូលទៅកាន់កុដិលំនៅ ។ ឯព្រាហ្មណ៍នោះឯង ក៏ដើរចូលទៅតាមក្រោយឧទាយិដ៏មានអាយុទៅ ។ ចំណែកខាងនាងព្រាហ្មណី នោះឯង ក៏ដើរចូលតាមក្រោយព្រាហ្មណ៍នោះទៅ ។ គ្រានោះឯង ឧទាយិដ៏ មានអាយុ ក៏បើកបង្អួចកន្លែងខ្លះ បិទបង្អួចកន្លែងខ្លះ ដើរក្រឡឹងតាមបន្ទប់ ហើយមកពីក្រោយខ្នងហើយ ក៏ស្ទាបអង្អែលអវ័យវៈតូចធំនៃនាងព្រាហ្មណី នោះ ។ គ្រានោះឯង ព្រាហ្មណ៍នោះនិយាយរួសរាយជាមួយនឹងឧទាយិដ៏មាន អាយុហើយក៏លាទៅ ។ លំដាប់តមក ព្រាហ្មណ៍នោះពេញចិត្ត ក៏បព្ចោញ វាចាតាមសេចក្តីពេញចិត្តថា ពួកសមណៈដែលនៅក្នុងព្រៃមានសភាពយ៉ាង នេះសុទ្ធសឹងតែពួកសមណៈ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្ត ថ្កុំថ្កើងណាស់ លោកឧទាយិដែលនៅក្នុងព្រៃមានសភាពយ៉ាងនេះ លោកឧទាយិដ៏ចម្រើននុ៎ះ ក៏ថ្កុំ