កាយសំសគ្គសិក្ខាបទវណ្ណនា
កាយសំសគ្គសិក្ខាបទ ត្រង់ពាក្យថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅថា ក្នុងកាយសំសគ្គសិក្ខាបទនោះ មានការ ពណ៌នាបទដែលមិនជាក់ច្បាស់ ដូចតទៅនេះថា ពីរបទថា អរញ្ញេ វិហរតិ សេចក្តីថា មិនមែននៅក្នុងព្រៃមួយផ្នែកឯណោះ ទេ គឺនៅក្នុងទីបំផុតដែនមួយនៃព្រះវិហារជេតពននោះឯង ។ ពីរបទថា មជ្ឈេ គព្ភោ សេចក្តីថា ឯទីត្រង់កណ្តាលវិហាររបស់ឧទាយិភិក្ខុនោះ មានបន្ទប់ ។ បទថា សមន្តាបរិយាគារោ សេចក្តីថា ដោយជុំវិញបន្ទប់នោះ មាន របេងោរោងមូលជាគ្រឿងព័ទ្ធជុំវិញ បានឮថា បន្ទប់នោះ ឧទាយិភិក្ខុធ្វើឲ្យជា បន្ទប់ ៤ ជ្រុងត្រង់កណ្តាល ដោយមានរោងមូលជារបៀងព័ទ្ធខាងក្រៅដែល មនុស្សទាំងឡាយអាចដើរវិលជុំវិញខាងក្នុងបាននោះឯង ។ បទថា សុបញ្ញត្តំ ប្រែថា រៀបចំទុករេបោរយ អធិប្បាយថា គ្រែតាំង នោះ ទុកដាក់ដោយប្រការណាមួយ និងក្នុងឱកាសណាមួយ ទើបនឹងញ៉ាំង ឲ្យកើតសេចក្តីជ្រះថ្លា ឲ្យអ្នកស្រុកត្រេកអរ លោកបានរៀបចំដោយប្រការ នោះៗ ក្នុងឱកាសនោះៗ ។ ពិតហើយ ឧទាយិភិក្ខុនោះនឹងធ្វើកិច្ចឯណាមួយ ដោយលើកវត្តឡើងជាប្រធានក៏ទេ ។ បទថា ឯកច្ចេ វាតបនេ សេចក្តីថា បើកបង្ហួចទាំងឡាយដែលកាល បិទហើយ មានសភាពងងឹត បិទបង្ហួចទាំងឡាយដែលបើកហើយមានពន្លឺ ។