សិក្ខាបទវិភង្គនៃកាយសំសគ្គសិក្ខាបទ

ក្បាលទី 2 · ទំព័រ 753

បទថា ឯវំ វុត្តេ សា ព្រាហ្មណី តំ ព្រាហ្មណំ ឯតទវោច សេចក្តី ថា កាលព្រាហ្មណ៍នោះពោលសរសើរយ៉ាងនេះ ព្រាហ្មណីនោះយល់ថា ព្រាហ្មណ៍នេះជ្រះថ្លាហើយ ប្រហែលជាចង់បួស កាលនឹងបើកបង្ហាញអាការ ដែលគួរលាក់បាំងនោះរបស់ខ្លួន សូម្បីគួរបិទបាំង មានបំណងនឹងកាត់ផ្តាច់ សទ្ធារបស់ព្រាហ្មណ៍នោះតែម្យ៉ាង ទើបពោលពាក្យជាដើមថា កុតោ តស្ស ឧឡារតា នេះ ។ ក្នុងបទថា ឧឡារតា នោះ មានវិគ្គហៈថា ខ្លួន ( អធ្យាស្រ័យ ) របស់បុគ្គលនោះ ឱឡារ ( ល្អ ) ព្រោះហេតុនោះ ទើបឈ្មោះថា មានខ្លួនដ៏ ឧឡារ ។ ភាវៈនៃបុគ្គលអ្នកមានខ្លួនដ៏ឧឡារនោះ ឈ្មោះថា ឧឡារតា ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា កុលិត្ថីហិ ជាដើមតទៅនេះថា ស្រីមេផ្ទះ ទាំងឡាយ ឈ្មោះថា កុលិត្ថី ។ ពួកកូនក្រមុំរបស់ត្រកូលដែលទៅជាមួយ បុរសដទៃបាន ឈ្មោះថា កុលធីតា ។ ពួកស្រីជំទង់ មានចិត្តមិនទាន់ពិតប្រាកដ ហៅថា កុលកុមារី ។ ស្រីដែលគេនាំមកអំពីត្រកូលដទៃ ដើម្បី កំលោះក្នុងត្រកូល ហៅថា កុលសុណ្ហា ។ អធិប្បាយ សិក្ខាបទវិភង្គនៃកាយសំសគ្គសិក្ខាបទ បទថា ឱតិណ្ណោ នោះ បានដល់ បុគ្គលដែលរាគៈកើតខាងក្នុង គ្របសង្កត់ហើយ ប្រៀបដូចសត្វទាំងឡាយ ដែលត្រូវយក្ខជាដើម ញ៉ាំង ឲ្យនៅក្នុងអំណាច ដូច្នោះ ។ ម្យ៉ាងទៀត កាលមិនពិចារណាតម្រេកក្នុងឋានៈ ដែលគួរមានតម្រេក ឈ្មោះថា ធ្លាក់ចុះកាន់តម្រេកខ្លួនឯង ដូចសត្វដែលមិន ពិចារណាធ្លាក់រណ្តៅជាដើម ដូច្នោះ ។ ឯបទថា ឱតិណ្ណោ នេះ ជាឈ្មោះ របស់ភិក្ខុដែលច្រើនដោយរាគៈបុណ្ណោះ សូម្បីដោយប្រការទាំងពីរ ព្រោះ ដូច្នោះ ទើបព្រះដ៏មានព្រះភាគត្រាស់បទភាជនីយ៍នៃបទថា ឱតិណ្ណោ នោះ យ៉ាងនេះថា បុគ្គលតម្រេកខ្លាំង បុគ្គលមានសេចក្តីសម្លឹង បុគ្គលមានចិត្ត ប្រតិព័ទ្ធ