បទភាជនីយ៍នៃកាយសំសគ្គសិក្ខាបទ
អធិប្បាយ បទភាជនីយ៍នៃកាយសំសគ្គសិក្ខាបទ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងប្រភេទនៃអាបត្តិ ដោយពិស្តារ ដោយអំណាចនៃបទទាំងនេះ របស់ភិក្ខុដែលត្រូវរាគៈគ្រប សង្កត់ហើយ មានចិត្តប្រែប្រួល ដល់នូវការស្ទាបអង្អែលកាយ ទើបត្រាស់ ពាក្យជាដើមថា ស្រី ១ ភិក្ខុមានការសម្គាល់ថាជាស្រី ១ មានសេចក្តីត្រេកអរ ១ ស្ទាបអង្អែលកាយដោយកាយរបស់ស្រី ១ ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ដូច្នេះថា ពាក្យថា ភិក្ខុ ច នំ ឥត្ថិយា កាយេន កាយំ សេចក្តីថា ភិក្ខុនោះមានសេចក្តីត្រេកអរ ១ មាន ការសម្គាល់ជាស្រី ១ ( ស្ទាបអង្អែលកាយរបស់ស្រី ) ដោយកាយរបស់ ខ្លួន ១ ។ បទថា នំ ត្រឹមតែជានិបាត ។ ម្យ៉ាងទៀត សេចក្តីថា ( ស្ទាបអង្អែល ) កាយនោះ គឺកាយមានដៃជាដើមរបស់ស្រី ។ បទថា អាមសតិ បរាមសតិ សេចក្តីថា ភិក្ខុប្រព្រឹត្តកន្លងដោយ អាការឯណាមួយ បណ្តាការចាប់ពាល់ជាដើមនោះឯង ត្រូវសង្ឃាទិសេស ក្នុងការចាប់ពាល់ជាដើមនោះ ភិក្ខុចាប់ពាល់ម្តងជាអាបត្តិ ១ កាលចាប់ពាល់ ញយៗ ក៏ជាសង្ឃាទិសេសគ្រប់ៗ ប្រយោគ ។ សូម្បីកាលស្ទាបអង្អែល បើមិនស្ទាបអង្អែលឲ្យផុតចាកកាយឡើយ បបោស ផ្លាស់ សម្រូតក្តី ដៃ ឬ កាយរបស់ខ្លួនទៅខាងនោះខាងនេះ ( មិនដកដៃឲ្យផុតពីកាយ ) កាលស្ទាប អង្អែលយ៉ាងនេះ សូម្បីអស់មួយថ្ងៃក៏ត្រូវអាបត្តិ ១ ប៉ុណ្ណោះ ។ បើដកដៃឲ្យ ផុតចាកកាយហើយ ស្ទាបអង្អែលវិញរឿយៗ ត្រូវអាបត្តិគ្រប់ៗ ប្រយោគ ។ កាលអង្អែលចុះក្រោម បើមិនឲ្យផុតចាកកាយ អង្អែលតាំងអំពីក្បាលរបស់ ស្រី ចុះទៅរហូតដល់ខ្នងជើង ក៏ត្រូវត្រឹមអាបត្តិ ១ បុណ្ណោះ បើដល់ទីនោះៗ បណ្តាទី មានពោះជាដើម ដក ( ដៃ ) ហើយស្ទាបចុះទៅ ត្រូវអាបត្តិគ្រប់ៗ ប្រយោគ ។