វិនីតវត្តក្នងកាយសំសគ្គសិក្ខាបទ

ក្បាលទី 2 · ទំព័រ 773

អធិប្បាយ វិនីតវត្ថុក្នុងកាយសំសគ្គសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យ ក្នុងវិនីតវត្ថុដូចតទៅនេះ ពីរបទថា មាតុយា មាតុប្បេមេន សេចក្តីថា រមែងប៉ះពាល់កាយរបស់មាតា ដោយសេចក្តី ស្រឡាញ់ថាមាតា ។ ក្នុងរឿងកូនស្រី និងបងប្អូនស្រី ក៏មានន័យនេះដូចគ្នា ក្នុងព្រះបាលីនោះ ព្រះដ៏មានព្រះភាគកាត់អាបត្តិទុក្កដដូចគ្នាទាំងអស់ ដល់ភិក្ខុ ដែលចាប់ពាល់ ដោយការស្រឡាញ់អាស្រ័យផ្ទះថា បុគ្គលនេះជាម្តាយរបស់ អញ នេះជាកូនស្រីរបស់អញ នេះជាបងប្អូនស្រីរបស់អញ ព្រោះដែល ឈ្មោះថា មនុស្សស្រីសូម្បីទាំងអស់ ទោះជាមាតាក្តី ធីតាក្តី ជាសត្រូវដល់ ព្រហ្មចរិយៈទាំងអស់ ។ កាលភិក្ខុរពឫកដល់អាជានេះរបស់ព្រះដ៏មានព្រះភាគ សូម្បីឃើញមាតា ត្រូវខ្សែទឹកកួចទៅ មិនគួរចាប់ពាល់ដោយដៃឡើយ ។ តែ ភិក្ខុអ្នកឈ្លាសវៃ គប្បីនាំទូក ឬបន្ទះក្តារ ឬដើមចេក ឬកំណាត់ឈើចូលទៅឲ្យ បើទូកជាដើមមិនមាន សូម្បីសំពត់កាសាវៈនាំទៅដាក់ខាងមុខ តែមិន គួរពោលថា ចូរចាប់ទីនេះ ។ កាលលោកចាប់ហើយ គប្បីស្រាវមក ដោយ ធ្វើក្នុងចិត្តថា អញទាញបរិក្ខារមក ។ បើម្តាយភ័យ គប្បីហែលទៅខាងមុខ ហើយលួងលោមថា កុំភ័យ បើមាតាត្រូវទឹកកួចទៅ ប្រញាប់ប្រញាល់ឱបក ឬចាប់ត្រង់ដៃរបស់ភិក្ខុជាកូន ភិក្ខុកុំគប្បីរលាស់ ដោយពោលថា ចៀសចេញ ទៅ ស្រីចាស់ គប្បីបញ្ជូនទៅឲ្យដល់គោក ។ កាលមាតាជាប់ក្នុងរណ្តៅក្តី ធ្លាក់ក្នុងអណ្តូងក្តី មានន័យនេះដូចគ្នា អធិប្បាយថា ភិក្ខុគប្បីទាញឡើង តែ កុំគប្បីចាប់ពាល់ឡើយ ។