សង្ឃាទិសេសទី ៣

ក្បាលទី 2 · ទំព័រ 782

សង្ឃាទិសេសទី ៣ សម័យនោះ ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់ នៅវត្តជេតវនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុសម្រេចឥរិយាបថនៅក្នុងព្រៃ ។ គ្រានោះ មានស្រី ច្រើននាក់ជាពួកអ្នកត្រូវការមើលវិហារ ហើយក៏នាំគ្នាមកកាន់អារាម ។ ស្រី ទាំងនោះក៏ចូលទៅរកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលទៅដល់ ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចម្រើន យើងទាំងឡាយចង់មើលវិហាររបស់លោកម្ចាស់ ។ លំដាប់នោះ ឧទាយិភិក្ខុ ដ៏មានអាយុ ក៏នាំស្រីទាំងនោះមើលវិហាររួចហើយ ពោលសរសើរខ្លះ ពោល បង្អាប់ខ្លះ សូមខ្លះ អង្វរខ្លះ សួរខ្លះ សួរតបខ្លះ ប្រាប់ខ្លះ ប្រៀនប្រដៅខ្លះ ជេរខ្លះ ចំពោះវច្ចមគ្គ និងបស្សាវមគ្គនៃស្រីទាំងនោះ ។ ស្រីណាដែលគ្មាន សេចក្តីខ្លាច ជាស្រីអ្នកលេងឥតមានអេនោខ្មាស ស្រីនោះក៏ញញឹមញញែម និយាយបញ្ជោរ សើចក្អាកក្អាយ ចំអន់ជាមួយនឹងឧទាយិភិក្ខុដ៏មានអាយុ ចំណែកខាងស្រីណា ដែលមានសេចក្តីអេនោខ្មាស ស្រីនោះចេញមកក៏ពោល ទោសឧទាយិប្រាប់ភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ដ៏ចម្រើន ការនេះគ្មាន លាក់បាំង គ្មានគួរសមសោះ ចុះហេតុអ្វីក៏លោកម្ចាស់ឧទាយិនិយាយយ៉ាងនេះ សូម្បីដល់ទៅប្តី បើនិយាយយ៉ាងនេះ ក៏យើងទាំងឡាយមិនប្រាថ្នាដែរ ។ ភិក្ខុទាំងឡាយឯណា ដែលមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មាន សេចក្តីអេនោខ្មាស ជាអ្នករង្កៀស ប្រាថ្នាតែខាងការរៀនសូត្រ ភិក្ខុទាំងឡាយ នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី បានជាឧទាយិភិក្ខុ ដ៏មានអាយុពោលចង់មាតុគ្រាម ដោយសំដីអាក្រក់ ( ដូច្នោះ ) ។ កាលនោះ ភិក្ខុទាំងនោះ យកសេចក្តីនោះក្រាបទូលដល់ព្រះដ