ទុដ្ឋុល្លវាចាសិក្ខាបទវណ្ណនា

ក្បាលទី 2 · ទំព័រ 797

ទុដ្ឋុល្លវាចាសិក្ខាបទ ពាក្យថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅថា គប្បីជ្រាបវិនិច្ឆ័យក្នុងទុដ្ឋុល្លវាចាសិក្ខាបទ នោះ ដូច្នេះ ។ បទថា អាទិស្ស ប្រែថា សំដៅដល់ ។ ច្រើនបទថា វណ្ណម្បិ ភណតិ ជាដើម នឹងមានច្បាស់ទៅខាងមុខ ។ បទថា ឆិន្នកា ប្រែថា មិនមានការខ្លាចបាប ។ បទថា ធុត្តិកា ប្រែថា អ្នកមានមាយា ។ បទថា អហិរិកាយោ ប្រែថា បុគ្គលមិនមានការខ្មាស ។ បទថា ឧហសន្តិ ប្រែថា ញញឹមពព្រាយ ហើយសើចតិចៗ ។ បទថា ឧល្លបន្តិ សេចក្តីថា រមែងពោលពាក្យបព្ជោរមានប្រការ ផ្សេងៗ លើកជើងដោយន័យជាដើមថា ឱ លោកម្ចាស់ ។ បទថា ឧជ្ជគ្ឃន្តិ ប្រែថា រមែងសើចមានសំឡេងខ្លាំង ។ បទថា ឧប្ផណ្ឌេន្តិ សេចក្តីថា ធ្វើការចំអកចំអន់ដោយន័យជាដើមថា នេះជាខ្ទើយ នេះមិនមែនមនុស្សប្រុស ។ អធិប្បាយ សិក្ខាបទវិភង្គនៃទុដ្ឋុល្លវាចាសិក្ខាបទ បទថា សារត្តោ ប្រែថា ត្រេកត្រអាលហើយដោយតម្រេក ដោយអំណាចនៃការពេញចិត្តក្នុងទុដ្ឋុល្លវាចា ។ បទថា អបេក្ខវា បដិពទ្ធចិត្តោ មានន័យដូចពោលហើយនោះឯង ។ ក្នុងសិក្ខាបទនេះ គប្បីប្រកបរាគៈ ដោយអំណាចនៃការត្រេកអរក្នុងវាចាតែ ម្យ៉ាង ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងមាតុគ្រាម ដែលទ្រង់បំណងក្នុង ពាក្យថា មាតុគាមំ ទុដ្ឋុល្លាហិ វាចាហិ នេះ ទើបត្រាស់ពាក្យថា មាតុគាមោ ជាដើម ។ បណ្តាបទទាំងនោះ ពាក្យថា ជាស្រីដែលដឹងក្តី អាចជ្រាប ពាក្យដែលជាសុភាសិត ទុព្ភាសិត វាចាអាក្រក់ និងវាចាសុភាពបាន ដែល ព្រះឧបាលីសម្តែងថា ស្រីដែលជាអ្នកឈ្លាសវាងវៃ អាចដើម្បីជ្រាបពាក្យ សម្តីដែលជាប្រយោជន៍ និងឥតប្រយោជន៍ ពាក្យសម្តីដែលអាស្រ័យអសទ្ធម្ម និងសទ្ធម្ម ទ្រង់បំណងយកក្នុងសិក្ខាបទនេះ ចំណែកស្រីដែលល្ងង់ខ្ងៅ ឥ