អត្តកាមបារិចរិយសិក្ខាបទវណ្ណនា

ក្បាលទី 2 · ទំព័រ 819

ត្រង់បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹង ពោលតទៅថា វិនិច្ឆ័យក្នុងអត្តកាមបារិចរិយសិក្ខាបទនោះ គប្បីជ្រាបដូច្នេះថា បទថា កុលុបកោ សេចក្តីថា ជាអ្នកចូលជិតត្រកូល គឺជាអ្នកខ្វល់ខ្វាយ ជានិច្ចក្នុងការចូលរកត្រកូល ដើម្បីបច្ច័យ ៤ ។ បទថា ចីវរបិណ្ឌបត់សេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារំ បាន ដល់ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ ក្នុង បណ្តាបទថា គិលានប្បច្ចយភេសជ្ជបរិក្ខារំ នេះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា ដែលឈ្មោះថា បច្ច័យ ព្រោះអត្ថថា ធ្វើការបំបាត់ ។ ពាក្យថា បច្ច័យ ជា ឈ្មោះនៃភេសជ្ជៈដែលសប្បាយប្រភេទណាមួយ ។ ឈ្មោះថា កម្មរបស់ពេទ្យ ព្រោះពេទ្យទាំងនោះអនុញ្ញាត ដូច្នោះ ទើបឈ្មោះថា ភេសជ្ជៈ ។ គិលានប្បច្ច័យផង ភេសជ្ជៈផង ឈ្មោះថា គិលានប្បច្ចយភេសជ្ជៈ ។ មានពាក្យ អធិប្បាយថា ការងាររបស់ពេទ្យ មានប្រេង ទឹកឃ្មុំ និងទឹកអំពៅជាដើម ប្រភេទណាមួយ ជាទីសប្បាយដល់អ្នកជំងឺ ។ គ្រឿងរក្សា លោកហៅថា បរិក្ខារ ក្នុងពាក្យជាដើមថា សត្តហិ នគរបរិក្ខារេហិ សុបរិក្ខតំ ហោតិ នគរដែលរៀបចំល្អហើយ ដោយនគរបរិក្ខារ ៧ យ៉ាង ដូច្នេះ ។ គ្រឿងប្រដាប់ លោកហៅថា បរិក្ខារ ក្នុងពាក្យជាដើមថា រថោ សីលបរិក្ខារោ ឈានក្ខោ ចក្កវីរិយោ រថ គឺអរិយមគ្គ ( នោះ ) មានសីល ជាគ្រឿងប្រដាប់ មានឈានជាភ្លៅ មានវីរិយៈជាកង់ ដូច្នេះ ។ គ្រឿងបម្រុង លោកហៅថា បរិក្ខារ ក្នុងប្រយោគជាដើមថា យេ ចិមេ បព្វជិតេន ជីវិតបរិក្ខារា សមុទានេតព្វា គ្រឿងបម្រុងជីវិតទាំងឡាយ ដែលបព្វជិតគប្បី ស្វែងរក ដូច្នេះ ។ ក្នុងបទថា គិលានប្បច្ចយភេសជ្ជបរិក្ខារំ នេះ រមែងគួរ ទាំងគ្រឿងបម្រុង ទាំងគ្រឿងរក្សា ។ ពិតហើយ គិលានប