សិក្ខាបទវិភង្គនៃអត្តកាមបារិចរិយសិក្ខាបទ
ជាទីបំណងនៃខ្លួន បណ្ឌិតទាំងឡាយក៏ជ្រាបថា ការបម្រើដែលខ្លួនប្រាថ្នា ដោយ អត្ថថា ដែលខ្លួនបំណង លោកពោលដោយពាក្យមានប្រមាណបុណ្ណេះ ។ ឥឡូវនេះ ព្រះមានព្រះភាគទ្រង់សម្តែងអាការក្នុងការសរសើរគុណនៃ ការបម្រើខ្លួនដោយកាមនោះ ទើបទ្រង់ត្រាស់ពាក្យថា ឯតទគ្គំ ជាដើម ។ ពាក្យនោះ មានអត្ថជាក់ច្បាស់ហើយ ទាំងដោយឧទ្ទេស និងដោយនិទ្ទេស ។ ចំណែកបទសម្ពន្ធ និងវិនិច្ឆ័យអាបត្តិក្នុងសិក្ខាបទនេះ គប្បីជ្រាបវិនិច្ឆ័យ ដូច្នេះ ពាក្យថា ឯតទគ្គំ ។ បេ ។ បរិចរេយ្យ សេចក្តីថា ស្រីណាគប្បីបម្រើ អ្នកប្រព្រឹត្តព្រហ្មចរិយៈ មានសីល មានកល្យាណធម៌ដូចអាត្មា ដោយធម៌នោះ ដែលឈ្មោះថា ការបម្រើនេះរបស់ស្រីនោះ ដែលបម្រើអ្នកប្រព្រឹត្តព្រហ្មចរិយៈដូចអាត្មាយ៉ាងនោះ ការបម្រើនេះ ជាកំពូលនៃការបម្រើទាំងឡាយ ។ ពីរបទថា មេថុនូបសញ្ញិតេន សង្ឃាទិសេសោ សេចក្តីថា ភិក្ខុណា កាលពោលគុណនៃការបម្រើខ្លួន ដោយកាមយ៉ាងនោះ គប្បីពោលដោយ អាស្រ័យមេថុនពិតៗ គឺសំដៅចំពោះមេថុនពិតៗ ត្រូវអាបត្តិសង្ឃាទិសេស ដល់ភិក្ខុនោះ ។ អធិប្បាយ សិក្ខាបទវិភង្គនៃអត្តកាមបរិចរិយសិក្ខាបទ ឥឡូវនេះ ព្រះមានព្រះភាគ កាត់អាបត្តិសង្ឃាទិសេសដល់ ភិក្ខុដែលពោលពាក្យសម្តី បដិសំយុត្តដោយមេថុនបុណ្ណោះ ព្រោះហេតុនោះ ទើបមិនត្រូវអាបត្តិសង្ឃាទិសេស ដល់ភិក្ខុដែលពោលគុណនៃការបម្រើ ដោយពាក្យជាដើមយ៉ាងនេះថា អាត្មាជាក្សត្រ នាងជាក្សត្រ នាងជាក្សត្រ សមគួរឲ្យដល់ក្សត្រ ព្រោះមានជាតិស្មើគ្នា ។ តែត្រូវអាបត្តិសង្ឃាទិសេស ដល់ភិក្ខុដែលពោលបរិយាយច្រើន មានពាក្យថា អាត្មាជាក្សត្រ នាងក៏ជាក្សត្រ ជាដើម ហើយពោលពាក្យបដិសំយុត្តដោយមេថុនចំៗ យ៉ាងនេះថា នាង គួរឲ្យមេថុនដល់អាត្មា ។