សង្ឃាទិសសទី ៥
សង្ឃាទិសេសទី ៥ សម័យនោះឯង ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់ នៅវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុជាអ្នកចូលទៅកាន់ត្រកូលក្នុងក្រុងសាវត្ថី តែងចូលទៅកាន់ ត្រកូលទាំងឡាយមានប្រមាណច្រើន ឃើញកុមារដែលគ្មានប្រពន្ធក្តី ឃើញនាងកុមារីដែលគ្មានប្តីក្តីក្នុងទីណា ក៏និយាយសរសើរនាងកុមារីក្នុងសំណាក់ នៃមាតាបិតារបស់កុមារ ( ក្នុងទីនោះ ) ថា នាងកុមារីរបស់ត្រកូលឯណោះ មាន រូបល្អគួរគយគន់មើល ល្មមជ្រះថ្លា ជាស្រីមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វាងវៃ មិនខ្ជិលច្រអូស នាងកុមារីនោះ សមគ្នានឹងកុមារនេះណាស់ ។ មាតាបិតា របស់កុមារនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ អ្នកអស់នោះ គេមិនធ្លាប់ស្គាល់យើងខ្ញុំថា អ្នកអស់ទាំងនុ៎ះ ជាអ្វីក្តី ជាកូនចៅអ្នកណាក្តី ដូច្នេះឡើយ បពិត្រលោកដ៏ចម្រើន ប្រសិនបើលោកម្ចាស់ឲ្យគេឲ្យ យើងខ្ញុំ គួរនាំនាងកុមារីនោះមកផ្សំឲ្យកុមារនេះដែរ ។ ឧទាយិភិក្ខុដ៏មានអាយុ ពោល សរសើរកុមារក្នុងសំណាក់មាតាបិតារបស់នាងកុមារីថា កុមាររបស់ត្រកូលឯណោះ មានរូបល្អគួរគយគន់មើល ល្មមជ្រះថ្លា ជាប្រុសមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វេងោវៃ មិនខ្ជិលច្រអូស កុមារនោះ សមគ្នានឹងនាងកុមារីនេះ ណាស់ ។ ម្តាយពុកនាងកុមារីនោះឆ្លើយថា បពិត្រលោកម្ចាស់ អ្នកអស់ នុ៎ះមិនធ្លាប់ស្គាល់យើងថា អ្នកអស់នោះជាអ្វីក្តី ជាកូនចៅអ្នកណាក្តី ការ ដែលយើងនិយាយព្រោះនាងកុមារីដូចជាអេនោមាត់ពេកណាស់ បពិត្រលោក ដ៏ចម្រើន បើលោកម្ចាស់ឲ្យគេមកដណ្តឹងយើងៗ គួរឲ្យនាងកុមារីនេះដល់កុមារ នោះដែរ ។ ឧទាយិភិក្ខុតែងឲ្យត្រកូលរៀបចំអាវាហមង្គលផង វិវាហមង្គល ផង ឲ្យស្តីដណ្តឹងគ្នា