សិក្ខាបទវិភង្គនៃសញ្ចរិត្តសិក្ខាបទ

ក្បាលទី 2 · ទំព័រ 876

អធិប្បាយ សិក្ខាបទវិភង្គនៃសញ្ចរិត្តសិក្ខាបទ ពាក្យថា សញ្ចរិត្តំ សមាបជ្ជេយ្យ សេចក្តីថា គប្បីដល់ ភាវៈនិយាយដឹកនាំ ។ ក៏ព្រោះភិក្ខុដែលដល់ភាវៈនិយាយដឹកនាំនោះ ត្រូវ បុគ្គលណាមួយបញ្ជូនទៅហើយ ចាំបាច់ត្រូវទៅក្នុងទីកន្លែងខ្លះ ស្ត្រី និងបុរស ដែលលោកបំណងយកក្នុងសិក្ខាបទនេះ ដោយព្រះបាលីជាដើមថា ឥត្ថិយា វា បុរិសមតឹ ខាងមុខនោះឯង ដូច្នោះ ដើម្បីទ្រង់សម្តែងអត្ថនោះ ទើបព្រះមាន ព្រះភាគត្រាស់បទភាជនីយ៍នៃបទថា ឥត្ថិយា វា បុរិសមតឹ នោះ យ៉ាង នេះថា ភិក្ខុដែលត្រូវស្រីពឹងពាក់ឲ្យទៅក្នុងសម្នាក់បុរសក្តី ត្រូវបុរសពឹងពាក់ ឲ្យទៅក្នុងសម្នាក់នៃស្រីក្តី ដូច្នេះ ។ ក្នុងពាក្យថា ឥត្ថិយា វា បុរិសមតឹ បុរិសស្ស វា ឥត្ថីមតឹ នេះ បណ្ឌិតគប្បីជ្រាបបាលីដ៏សេសថា អារោចេយ្យ ប្រែថា គប្បីប្រាប់ ។ ដោយ ហេតុនោះឯង ក្នុងបទភាជនីយ៍នៃបទថា បុរិសស្ស វា ឥត្ថីមតឹ នោះ ទើប ព្រះមានព្រះភាគត្រាស់ពាក្យថា រមែងប្រាប់បំណងរបស់បុរសដល់ស្រី ឬ ប្រាប់បំណងរបស់ស្ត្រីដល់បុរស ដូច្នេះ ។ ឥឡូវនេះ កាលទ្រង់សម្តែងប្រយោជន៍ គឺបំណង ត្រូវការ អធ្យាស្រ័យ ការគាប់ចិត្ត ការពេញចិត្ត របស់ប្រុស និងស្រីទាំងនោះ ដែលភិក្ខុ ប្រាប់ ទើបត្រាស់ថា ក្នុងភាពជាប្រពន្ធក្តី ក្នុងភាពជាសហាយស្មន់ក្តី ។ បណ្តាបទទាំងពីរនោះ បទថា ជាយត្តនេ គឺក្នុងភាពជាប្រពន្ធ ។ បទថា ជារត្តនេ គឺក្នុងភាពជាសហាយ ។ អធិប្បាយថា កាលភិក្ខុ ប្រាប់បំណងរបស់បុរសដល់ស្ត្រី ឈ្មោះថា រមែងប្រាប់ក្នុងភាពជាប្រពន្ធ កាល ប្រាប់បំណងស្ត្រីដល់បុរស ឈ្មោះថា រមែងប្រាប់ក្នុងភាពជាសហាយស្មន់ ។ ន័យម្យ៉ាងទៀត កាលប្រាប់សេចក្តីបំណងរបស់បុរសនោះឯងដល់ស្ត្រី ឈ្មោះ ថា ប្រាប់ក្នុងភ