វិនីតវត្ថុក្នុងសញ្ចរិត្តសិក្ខាបទ

ក្បាលទី 2 · ទំព័រ 892

អធិប្បាយ វិនីតវត្ថុក្នុងសញ្ចរិត្តសិក្ខាបទ បណ្តាវិនីតវត្ថុទាំងឡាយ ក្នុង ៥ រឿងខាងដើម ត្រូវ អាបត្តិទុក្កដ ព្រោះត្រឹមតែទទួល ។ ក្នុងរឿងឈ្លោះគ្នា មានវិនិច្ឆ័យដូច្នេះ បទថា សម្មោទនីយំ អកាសិ សេចក្តីថា ឲ្យស្រីនោះយល់ព្រមហើយ បានធ្វើផ្ទះឲ្យជាទីកន្លែងគួរ ត្រឡប់ទៅវិញ ។ បទថា នាលំវចនីយា មានអត្ថថា មិនទាន់លែងគ្នាដាច់ ។ ពិតហើយ ស្រីណាដែលប្តីបោះបង់ចោលហើយ ក្នុងជនបទណាមួយ ដោយប្រការណាមួយ រមែងផុតភាវៈជាភរិយា ស្រីនេះ លោកហៅថា អ្នកលែងលះគ្នាដាច់ តែស្រីនេះ មិនមែនជាអ្នកលែងលះគ្នាដាច់ទេ ។ នាងឈ្លោះគ្នាដោយហេតុ ប្រការខ្លះ ហើយទៅ ដោយហេតុនោះឯង ក្នុងរឿងឈ្លោះគ្នានេះ ទើបព្រះមាន ព្រះភាគត្រាស់ថា មិនត្រូវអាបត្តិ ។ ព្រោះព្រះមានព្រះភាគកាត់អាបត្តិ ថុល្លច្ច័យក្នុងយក្ខិនី ព្រោះកាយសំសគ្គៈ ដូច្នោះ សូម្បីក្នុងទុដ្ឋុល្លសិក្ខាបទជាដើម នេះ យក្ខិនី និងស្រីប្រេត បណ្ឌិតគប្បីជ្រាបថា ជាវត្ថុនៃថុល្លច្ច័យដូចគ្នា តែក្នុងអដ្ឋកថាទាំងឡាយ លោកមិនពិចារណាពាក្យនេះទុក ។ ពាក្យដ៏សេស គ្រប់ៗ រឿង មានអត្ថភ្លឺច្បាស់ទាំងអស់ហើយ ។