សង្ឃាទិសេសទី ៦
សង្ឃាទិសេសទី ៦ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្ត វេឡុវ័ន កលន្ទកនិវាបស្ថាន ( កន្លែងដែលស្តេចប្រទានអភ័យ និងចំណី ដល់សត្វកង្ហែន ) ជិតក្រុងរាជគ្រិះ ។ គ្រានោះឯង ពួកភិក្ខុនៅក្នុងដែន អាឡវីប្រើគេឲ្យសាងនូវកុដិទាំងឡាយ ដែលមានគ្រឿងឧបករណ៍ ( គ្រឿង ប្រដាប់សង់ផ្ទះ ) សូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ ចំពោះ ជាទីនៅរបស់ខ្លួន ធំហួសប្រមាណ ។ កុដិទាំងនោះមិនទាន់សម្រេច ។ ភិក្ខុ ទាំងនោះក៏ចេះតែសូមញឹកៗ ញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយ ចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យ ពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល ឲ្យឫស្សី ឲ្យស្មៅយាប្លង ឲ្យស្មៅ ដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត ( ដល់យើងទាំងឡាយ ) ។ ពួកមនុស្ស ដែលភិក្ខុទាំងនោះចេះតែបៀតបៀនដោយការសូមញឹកញយហួសពេក លុះ ដល់ឃើញពួកភិក្ខុហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេច ទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញនូវ គោញីទាំងឡាយ ក៏គេចរត់ដោយស្មានថាជាពួកភិក្ខុ ។ ខណៈនោះ ព្រះមហាកស្សបដ៏មានអាយុ គង់ចាំវស្សាក្នុង ក្រុងរាជគ្រឹះ ( គ្រប់ត្រៃមាស ) ហើយ ក៏និមន្តចេញទៅឯដែនអាឡវី ត្រាច់ ទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ ។ មានសេចក្តី តំណាលថា ព្រះមហាកស្សបដ៏មានអាយុ សម្រេចឥរិយាបថនៅនាអគ្គាឡវចេតិយ ក្នុងដែនអាឡវីនោះ ។ គ្រានោះ ជាវេលាព្រឹក ព្រះមហាកស្សបដ៏ មានអាយុ ស្លៀកស្បង់ទ្រង់បាត្រ និងចីវរចូលទៅកាន់ដែនអាឡវី ដើម្បី បិណ្ឌបាត ។ មនុស្សទាំងឡាយបានឃើញព្រះមហាកស្សបដ៏មានអាយុ ក៏ភ្ញាក់ផ្អើល ខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ