កុដិការសិក្ខាបទវណ្ណនា
កុដិការសិក្ខាបទ ត្រង់បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោលតទៅ ក្នុងកុដិការសិក្ខាបទនោះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា បទថា អាឡវកា សេចក្តីថា ទារកកើតក្នុងដែនអាឡវី ឈ្មោះ អាឡវកា ។ ទារកទាំងនោះ សូម្បីក្នុងវេលាបួសហើយ ក៏ប្រាកដឈ្មោះថា អាឡវកា ដូចគ្នា ។ លោកពោលពាក្យថា អាឡវកា ភិក្ខូ សំដៅយកភិក្ខុ អ្នកដែនអាឡវីទាំងនោះ ។ បទថា សញ្ញាចិកាយោ បានដល់ មានគ្រឿងឧបករណ៍ដែលខ្លួនសូម គេមកខ្លួនឯង ។ បទថា ការាបេន្តិ បានដល់ ធ្វើខ្លួនឯងខ្លះ ឲ្យអ្នកដទៃធ្វើ ខ្លះ ។ បានឮថា ភិក្ខុទាំងនោះ ដាក់ចោលធុរៈទាំងពីរ គឺវិបស្សនាធុរៈ និង គន្ថធុរៈ លើកនវកម្មបុណ្ណោះឡើងជាធុរៈសំខាន់ ។ បទថា អស្សាមិកាយោ បានដល់ មិនមានទាយកជាធំ អធិប្បាយថា វៀរចាកអ្នកសាងប្រគេន ។ បទថា អត្តុទ្ទេសិកាយោ បានដល់ ចំពោះខ្លួនឯង អធិប្បាយថា ភិក្ខុ ប្រារព្ធដើម្បីប្រយោជន៍ដល់ខ្លួន ។ បទថា អប្បមាណិកាយោ បានដល់ មិន កំណត់មានប្រមាណទុកយ៉ាងនេះថា នឹងដល់នូវការសម្រេចដោយគ្រឿង ឧបករណ៍ មានប្រមាណបុណ្ណេះ ឬពង្រីកទទឹងបណ្តោយមិនមានប្រមាណ អធិប្បាយថា ធំហួសប្រមាណ ។ ភិក្ខុទាំងនេះ មានការសូមច្រើន ការងារដទៃមានតិច ព្រោះហេតុនោះ