វិញ្ញត្តិកថា ពោលអំពីការហាមាត់សូម

ក្បាលទី 2 · ទំព័រ 930

ទើបឈ្មោះថា យាចនពហុលា ។ ពួកភិក្ខុទាំងនោះ ជាអ្នកច្រើនដោយការសូម គប្បីជ្រាបយ៉ាងនេះ ។ តែដោយអត្ថក្នុងពីរបទថា យាចនពហុលា វិញ្ញត្តិពហុលា នេះ មិនមានហេតុផ្សេងគ្នាទេ ។ ពាក្យនោះ ជាឈ្មោះរបស់ ពួកភិក្ខុដែលសូមច្រើនដងថា អ្នកចូរឲ្យបុរស ចូរឲ្យហត្ថកម្មដែលបុរសត្រូវ ធ្វើ ។ បណ្តាបុរស និងហត្ថកម្មនោះ នឹងសូមបុរសដោយការដាច់មូលមិន គួរ ។ បើសូមថា ពួកអ្នកចូរឲ្យបុរសដើម្បីប្រយោជន៍ដល់ការរួមដៃ ដើម្បី ប្រយោជន៍ដល់ការធ្វើការងារ គួរ ។ ការងារធ្វើដោយដៃដែលបុរសគប្បីធ្វើ លោកហៅថា ហត្ថកម្ម នឹងសូមហត្ថកម្មនោះ គួរ ។ វិញ្ញត្តិកថា ពោលអំពីការហាមាត់សូម ដែលឈ្មោះថា ហត្ថកម្ម មិនមែនជាវត្ថុណាមួយឡើយ ព្រោះហេតុ នោះ ហត្ថកម្មនោះ វៀរការងារផ្ទាល់ខ្លួនរបស់ពួកព្រានម្រឹគ និងព្រានប្រមង់ ជាដើមចេញ ដ៏សេសជាកប្បិយៈទាំងអស់ ។ កាលគេសួរថា លោកម្ចាស់ មកធ្វើអ្វី មានការងារដែលបុគ្គលណានឹងត្រូវធ្វើឬ ឬមិនសួរ ហើយសូមក៏ គួរ ។ មិនមានទោស ព្រោះការសូមជាបច្ច័យ ។ ព្រោះហេតុនោះ ពួកព្រាន ម្រឹគជាដើម ភិក្ខុមិនគួរសូមការងារផ្ទាល់ខ្លួនជនទាំងនោះឡើយ ។ ទាំងមិន បានកំណត់ឲ្យពិតប្រាកដ មិនគួរសូមថា ពួកអ្នកចូរឲ្យហត្ថកម្ម ព្រោះពួក ព្រានម្រឹគជាដើមនោះ ត្រូវភិក្ខុសូមយ៉ាងនេះហើយ នឹងទទួលពាក្យថា បាន លោកម្ចាស់ ហើយនិមន្តឲ្យភិក្ខុត្រឡប់ទៅ គប្បីសម្លាប់ម្រឹគមកប្រគេនបាន ។ តែគួរសូមកំណត់ថា ក្នុងវិហារមានការងារខ្លះត្រូវធ្វើ ពួកអ្នកចូរឲ្យហត្ថកម្ម