សិក្ខាបទវិភង្គនៃកុដិការសិក្ខាបទ

ក្បាលទី 2 · ទំព័រ 941

ដើម្បីសម្តែងបរិយាយនៃអត្ថនោះ ទើបលោកពោលបទភាជនីយ៍ នៃបទថា សំយាចិកាយ នោះ យ៉ាងនេះថា សូមឯងនូវបុរសខ្លះជាដើម ។ អធិប្បាយ សិក្ខាបទវិភង្គនៃកុដិការសិក្ខាបទ បទថា ឧល្លិត្តា បានដល់ បូកលាបខាងក្នុង ។ បទថា អវលិត្តា បានដល់ បូកលាបខាងក្រៅ ។ បទថា ឧល្លិត្តាវលិត្តា មាន ពាក្យអធិប្បាយថា បូកលាបទាំងខាងក្នុង ទាំងខាងក្រៅ ។ ក្នុងបទភាជនីយ៍នៃបទថា ការយមានេន នេះ ពាក្យត្រឹមតែ ការាបេន្តេន នេះបុណ្ណោះ ជាពាក្យដែលព្រះឧបាលីពោល ។ ព្រោះថា កាលមានពាក្យយ៉ាងនេះ ព្យញ្ជនៈរមែងស្មើគ្នា តែព្រោះភិក្ខុ ឲ្យសាងកុដិដោយអាការសូមមកឯង គប្បីបដិបត្តិដោយន័យដូចពោលហើយ ក្នុងសិក្ខាបទនេះឯង ដូច្នោះ ដើម្បីសម្តែងអត្ថនេះ ភិក្ខុដែលធ្វើឯងក្តី ឲ្យអ្នកដទៃ ធ្វើក្តី ទាំងពីរពួកនេះ សង្គ្រោះដោយបទថា ការយមានេន នេះឯង ទើបពោលថា ករោន្តោ វា ការាបេន្តោ វា ដូច្នេះជាដើម ។ បើ ព្រះឧបាលីគប្បីពោលថា ករោន្តេន វា ករាបេន្តេន វា ព្យញ្ជនៈនឹងត្រូវខុស ទៅ ។ ព្រោះថា ភិក្ខុប្រើឲ្យគេធ្វើ ឈ្មោះថា ជាអ្នកធ្វើឯងមិនបាន ព្រោះ ដូច្នោះ គប្បីជ្រាបក្នុងបទភាជនីយ៍នេះថា ព្រះឧបាលីសម្តែងត្រឹមតែអត្ថ បុណ្ណោះ ។ បទថា អត្តុទ្ទេសំ សេចក្តីថា ចំពោះខ្លួននៃកុដិនោះ យ៉ាងនេះថា កុដិ នេះរបស់អញ ព្រោះដូច្នោះ ទើបកុដិនោះ ឈ្មោះថា ចំពោះខ្លួនឯង ។ នូវ កុដិចំពោះខ្លួនឯងនោះ ។ ព្រោះកុដិមានខ្លួនជាទីឧទ្ទិសនោះ មានប្រយោជន៍ ដល់ខ្លួន ដូច្នោះ ទើបព្រះឧបាលីកាលសម្តែងបរិយាយនៃអត្ថនោះ ពោលបទថា អត្តុទ្ទេសំ គឺដើម្បីប្រយោជន៍ដល់ខ្លួន ។ ពីរបទថា បមាណិកា ការេតព្វា គឺគប្បីសាងឲ្យមានប្រមាណ ។