បទភោជនីយ៍នៃកុដិការសិក្ខាបទ

ក្បាលទី 2 · ទំព័រ 952

អធិប្បាយ បទភាជនីយ៍នៃកុដិការសិក្ខាបទ ៣៦ ចតុក្កៈ មានពាក្យថា ភិក្ខុ កុដឹ ករោតិ ជាដើម ព្រះមានព្រះភាគត្រាស់ដើម្បីទ្រង់សម្តែងប្រភេទនៃអាបត្តិ ។ ក្នុង ៣៦ ចតុក្កៈ នោះ គប្បីជ្រាបអាបត្តិដែលលាយឡំគ្នា ដោយអំណាចនៃអាបត្តិទុក្កដ និង អាបត្តិសង្ឃាទិសេសទាំងនេះ គឺទុក្កដ ព្រោះមានហេតុទាស់ ទុក្កដ ព្រោះមិន មានឧបចារៈ សង្ឃាទិសេស ព្រោះធ្វើកន្លងប្រមាណ សង្ឃាទិសេស ព្រោះ សង្ឃ មិនបានសម្តែងទីឲ្យ ។ ក្នុងបទជាដើមថា អាបត្តិ ទ្វិន្នំ សង្ឃាទិសេសេន ទ្វិន្នំ ទុក្កដានំ បណ្ឌិតគប្បីជ្រាបអត្ថដោយន័យជាដើមថា ត្រូវអាបត្តិទុក្កដ ២ មួយអន្លើដោយសង្ឃាទិសេស ២ ។ ក្នុងបទជាដើមថា សោ ចេ វិប្បកតេ អាគច្ឆតិ មានអត្ថវ ិនិច្ឆ័យដូចតទៅនេះ បទថា សោ បានដល់ ភិក្ខុដែលប្រាប់ហើយ ចៀស ចេញទៅ ។ បទថា វិប្បកតេ បានដល់ កាលការធ្វើកុដិមិនទាន់សម្រេច ។ ពីរបទថា អញ្ញស្ស វា ទាតព្វា សេចក្តីថា គប្បីលះបង់ឲ្យដល់បុគ្គលដទៃ ។ ពីរបទថា ភិន្ទិត្វា វា បុន កាតព្វា សេចក្តីថា កុដិ ឈ្មោះថា រើ ហើយ ដោយហេតុមានប្រមាណបុនណា បើសសរដែលកប់ត្រង់ផែនដីគប្បី ដកឡើង បើតាំងទុកលើថ្ម គប្បីនាំចេញ ។ គប្បីរើជញ្ជាំងនៃកុដិដែលកឥដ្ឋ ចេញ រហូតដល់ឥដ្ឋមង្គល្ប ថ្មគ្រឹះ ) ។ ដោយសង្ខេប កុដិដែលត្រូវទម្លាយ ឲ្យរាបស្មើនឹងផែនដី ឈ្មោះថា រើហើយ ។ លើផែនដីឡើងទៅ កាលនៅមាន ជញ្ជាំងសល់មានប្រមាណ ៤ ធ្នាប់ កុដិ ឈ្មោះថា មិនបានរើឡើយ ។ ពាក្យដ៏សេសក្នុងគ្រប់ៗចតុក្កៈ ប្រាកដច្បាស់ហើយទាំងអស់ ។ ពិតហើយ ក្នុងចតុក្កៈទាំងពួងនេះ មិនមានពាក្យណាដទៃដែលគប្បីដឹងបានលំបាក តាម គន្លងនៃព្រះបាលីឡើយ ។