សង្ឃាទិសសទី ៧
សង្ឃាទិសេសទី ៧ សម័យនោះ ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់ គង់នៅឃោសិតារាម ទៀបក្រុងកោសម្ពី ។ សម័យនោះឯង មានគហបតីជា ឧបដ្ឋាកឆន្នភិក្ខុដ៏មានអាយុ បាននិយាយពាក្យនេះនឹងឆន្នភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចម្រើន សូមលោកម្ចាស់ជ្រាប ទីសម្រាប់សង់វិហារ ខ្ញុំព្រះករុណា នឹងឲ្យមនុស្សធ្វើវិហារប្រគេនលោកម្ចាស់ ។ ឆន្នភិក្ខុដ៏មានអាយុ កាលដែលជម្រះទីសម្រាប់សង់វិហារ ក៏ឲ្យមនុស្សកាប់ឈើមួយដើម ដែល គេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែនធ្លាប់គោរពបូជា ។ មនុស្សទាំងឡាយ ពោលទោស និន្ទា តិះដៀល ថា ចុះហេតុអ្វី បានជាសមណៈទាំងឡាយជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ឲ្យ មនុស្សកាប់ឈើដែលគេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែនធ្លាប់គោរពបូជា សមណៈទាំងឡាយជាកូនចៅ ព្រះពុទ្ធជាសក្យបុត្ត បៀតបៀនដើមឈើរស់ដែលមានឥន្ទ្រិយតែមួយ ។ ពួកភិក្ខុ បានឮពាក្យមនុស្សទាំងឡាយនោះ ពោលទោស និន្ទាតិ ះដៀល ( ដូច្នោះ ) ពួកភិក្ខុណា ដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុទាំងនោះ ក៏ពោលទោសនិន្ទាតិះដៀលថា ចុះហេតុអ្វី បានជាឆន្នភិក្ខុដ៏មានអាយុ ឲ្យមនុស្សកាប់ឈើដែលគេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុកគេបូជា ។ បេ ។ អ្នកដែនធ្លាប់គោរពបូជា ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក្រាប ទូលសេចក្តីនុ៎ះ ដល់ព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះអង្គត្រាស់សួរថា ម្នាល ឆន្ន ឮថាអ្នកឯងឲ្យមនុស្សកាប់ឈើដែលគេសន្មតជាចេតិយ ដែលអ្នកស្រុក គេបូជា ។ បេ ។ អ្នកដែនធ្លាប់គោរពបូជាមែនឬ ។ ឆន្នភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន ។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រ