សិក្ខាបទវិភង្គនៃវិហារការសិក្ខាបទ
ក្បាលទី 2 · ទំព័រ 972
អធិប្បាយ សិក្ខាបទវិភង្គនៃវិហារការសិក្ខាបទ បទថា មហល្លកំ សេចក្តីថា ទីវិហារធំជាងកុដិ ដែល សូមខ្លួនឯង ព្រោះជាទីមានម្ចាស់ មានហើយដល់វិហារនោះ ព្រោះហេតុនោះ ទើបឈ្មោះថា មហល្លក ។ ម្យ៉ាងទៀត ព្រោះឲ្យសង្ឃសម្តែងទីឲ្យហើយ សូម្បី ធ្វើឲ្យលើសប្រមាណក៏គួរ ព្រោះដូច្នោះ ទើបវិហារនោះ ឈ្មោះថា មហល្លក ។ ព្រោះជារបស់ធំលើសប្រមាណផង វិហារនោះធំផង ។ ព្រោះ វិហារនោះ មានការធំជាងប្រមាណនោះបាន ព្រោះជារបស់មានម្ចាស់នោះឯង ដូច្នោះ ដើម្បីសម្តែងអត្ថនោះ ទើបព្រះឧបាលីពោលបទភាជនីយ៍ថា វិហារ មានម្ចាស់ ហៅថា វិហារធំ ។ ពាក្យដ៏សេសទាំងអស់ មួយអន្លើដោយសមុដ្ឋានជាដើម អ្នកសិក្សា គប្បីជ្រាបដោយន័យដូចពោលហើយ ក្នុងកុដិការសិក្ខាបទនោះឯង ។ ពិត ហើយ ក្នុងសិក្ខាបទនេះ មានសេចក្តីប្លែកគ្នាត្រឹមតែមានម្ចាស់ ការមិនមាន សមុដ្ឋានចាកការធ្វើ និងការមិនមានកំណត់ប្រមាណបុណ្ណោះ ហើយចតុក្កៈ ក៏ថយទៅ ព្រោះមិនមានកំណត់ប្រមាណ ដូច្នេះឯង ។