សង្ឃាទិសេសទី ៨

ក្បាលទី 2 · ទំព័រ 973

សង្ឃាទិសេសទី ៨ សម័យនោះ ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យនោះ ឯង ព្រះទព្វមល្លបុត្ត ដ៏មានអាយុ មានអាយុ ៧ ឆ្នាំ អំពីកំណើត បាន សម្រេចព្រះអរហត្តផល គុណជាតឯណានីមួយដែលសាវ័កត្រូវដល់ គុណជាតទាំងអស់ ( នោះ ) ក៏ព្រះទព្វមល្លបុត្តនោះ បានដល់ដោយលំដាប់ ហើយ កិច្ចអ្វីបន្តិចបន្តួច ( សោឡសកិច្ច ) ដែលព្រះទព្វមល្លបុត្រនោះ គប្បីធ្វើតទៅទៀត ឬកិច្ចដែលព្រះទព្វមល្លបុត្របានធ្វើរួចហើយ នឹងធ្វើកិច្ច នោះឲ្យចម្រើនឡើងទៅទៀត ក៏មិនមានឡើយ ។ លំដាប់នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ទៅកាន់ទីស្ងាត់ សម្ងំនៅក្នុងកម្មដ្ឋាន មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា អញកើតឡើងបាន ៧ ឆ្នាំ បានសម្រេចអរហត្តផល គុណជាតឯណានីមួយដែលសាវ័កត្រូវដល់ គុណជាតទាំងអស់ ( នោះ ) ក៏អញបានដល់ដោយលំដាប់ហើយ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែលអញត្រូវធ្វើតទៅទៀត ឬកិច្ចដែលអញបានធ្វើរួចហើយ នឹងធ្វើកិច្ចនោះឲ្យចម្រើនឡើងទៅទៀតក៏មិនមានឡើយ ( បើដូច្នោះ ) អញគប្បីធ្វើការខ្វល់ខ្វាយបម្រើដល់សង្ឃឬអ្វីហ្ន ។ កាលនោះ ព្រះទព្វមល្លបុត្តដ៏មានអាយុបានត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអញត្រូវរៀបចំ ។ សេនាសនៈផង ត្រូវចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃ ។ ព្រះ ទព្វមល្លបុត្តដ៏មានអាយុ ក៏ចេញអំពីទីសម្ងំក្នុងកម្មដ្ឋាន នៅពេលសាយ័ណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងពេលនោះ លុះចូលទៅដល់ ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ លុះព្រះទព្វមល្លបុត្រដ៏មានអាយុ គង់ក្នុងទីដ៏សមគួរមួយហើយ ក៏ក្រាបទូល ពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្