បឋមទុដ្ឋទោសសិក្ខាបទវណ្ណនា

ក្បាលទី 2 · ទំព័រ 1001

ប្រវត្តិ វេឡុវ័នវិហារ ទុដ្ឋទោសសិក្ខាបទ ត្រង់បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅថា គប្បីជ្រាបវិនិច្ឆ័យក្នុងទុដ្ឋទោសសិក្ខាបទ នោះ ដូច្នេះ បទថា វេឡុវន ក្នុងបទថា វេឡុវនេ កលន្ទកនិវាបេ ជាឈ្មោះ នៃឧទ្យាននោះ ។ បានឮថា ឧទ្យាននោះ បានហុមព័ទ្ធទៅដោយគុម្ពឫស្សីផង កំពែងខ្ពស់ប្រមាណ ១៨ ហត្ថផង ប្រកបដោយខ្លោងទ្វារ និងប៉ម មានពណ៌ ខៀវស្រងាត់ ជាទីរីករាយចិត្ត ព្រោះហេតុនោះ ទើបហៅថា វេឡុវន ។ ម្យ៉ាងទៀត ជនទាំងឡាយបានឲ្យចំណីដល់ពួកកង្ហែនក្នុងឧទ្យាននេះ ដោយ ហេតុនោះ ទើបឧទ្យាននេះ ឈ្មោះថា កលន្ទនិវាប ។ បានឮថា ក្នុងកាលមុន ព្រះរាជាមួយអង្គទ្រង់បានប្រពាតក្នុងឧទ្យាននោះ ទ្រង់ស្រវឹងព្រោះទឹកចណ្ឌហើយ ផ្ទំលក់នៅពេលថ្ងៃ ។ បរិវាររបស់ព្រះអង្គ ក៏និយាយគ្នាថា ព្រះរាជាផ្ទំលក់ហើយត្រ ូវផ្កានិ ងផ្លែឈើទាក់ទាញចិត្ត ទើបនាំគ្នាចៀសទៅកាន់ទីផ្សេងៗ ។ ខណៈនោះ ពស់វែកលូនមកអំពីព្រង់ ឈើមួយដើម ព្រោះក្លិនសុរា លូនតម្រង់មករកព្រះរាជា រុក្ខទេវតាឃើញ ពស់នោះហើយ គិតថា អញនឹងឲ្យជីវិតដល់ព្រះរាជា ទើបកាឡាជាសត្វ កង្ញែន មកធ្វើសំឡេងស្រែកត្រង់ទីជិតព្រះកាណ៌នៃព្រះរាជា ព្រះរាជាទ្រង់ ។ ភ្ញាក់ឡើង ពស់ក៏លូនត្រឡប់ទៅ ។ ព្រះរាជាទតឃើញហេតុនោះហើយ ទ្រង់ ត្រិះរិះថា កង្ញែននេះឲ្យជីវិតដល់អញ ទើបផ្តើមឲ្យចំណីដល់កង្ញែនទាំងឡាយ ហើយទ្រង់ឲ្យប្រកាសព្រះរាជទានអភ័យ ដល់ហ្វូងកង្ហែនក្នុងឧទ្យាននោះ ព្រោះ ដូច្នោះ ទើបវេឡុវ័ននោះ ដល់នូវការរាប់ថា កលន្ទកនិវាប ចាប់តាំងពី ពេលនោះមក ។