សិក្ខាបទវិភង្គនៃបឋមទុដ្ឋទោសសិក្ខាបទ

ក្បាលទី 2 · ទំព័រ 1020

អធិប្បាយ សិក្ខាបទវិភង្គនៃបឋមទុដ្ឋទោសសិក្ខាបទ ពីរបទថា ទុដ្ឋោ ទោសោ បានដល់ ជាអ្នកត្រូវទោសៈ ប្រទូស្តផង ជាអ្នកប្រទូស្តហើយផង ។ ពិតហើយ កាលទោសៈកើតឡើង ហើយ បុគ្គលរមែងឈ្មោះថា ត្រូវទោសៈនោះប្រទូស្តហើយ គឺឲ្យលះភាពជា ប្រក្រតីហើយ ព្រោះដូច្នោះ ទើបលោកហៅថា ទុដ្ឋ ។ បុគ្គលមានការអាក់អន់ នោះ រមែងប្រទូស្តអ្នកដទៃ គឺធ្វើអ្នកដទៃឲ្យវិនាស ព្រោះដូច្នោះ ទើប លោកហៅថា ទោស ។ ដោយប្រការយ៉ាងនេះ ពាក្យថា ទុដ្ឋោ ទេសោ នេះ សម្តែងដោយការផ្សេងគ្នានៃអាការរបស់បុគ្គលត្រឹមតែម្នាក់ ដោយហេតុនោះ ទើបលោកពោលថា ទុដ្ឋោ ទេសោតិ ទូសិតោ ចេវ ទូសកោ ច ។ ក្នុង ពាក្យថា ទុដ្ឋោ ទេសោ នោះ អ្នកសិក្សាគួរពិចារណាលក្ខណៈនៃសព្ទ ។ ព្រោះថា បុគ្គលដែលដល់ព្រមដោយការអាក់អន់នោះ ដល់នូវការរាប់ថា ថ្នាំងថ្នាក់ មានទោសៈ រមែងជាអ្នកតាំងនៅក្នុងភាពជាអ្នកក្រោធជាដើមនោះ ឯង ព្រោះហេតុនោះ ក្នុងបទភាជនីយ៍នៃបទពីរថា ទុដ្ឋោ ទេសោ នោះ ទើប លោកពោលពាក្យជាដើមថា កុបិតោ ជាដើម ។ បណ្តាបទទាំងនោះ បទថា កុបិតោ បានដល់ ដល់នូវភាវៈកម្រើក គឺ ឃ្លាតទៅអំពីប្រក្រតី ។ បទថា អនត្តមនោ បានដល់ បុគ្គលមិនមានចិត្តជារបស់ខ្លួន គឺមាន ចិត្តមិនតាំងនៅក្នុងអំណាចរបស់ខ្លួន ។ ម្យ៉ាងទៀត បុគ្គលមានចិត្តដែលបីតិ និងសុខមិនជ្រួតជ្រាប គឺ មានចិត្តប្រាសចាកបីតិ និងសុខ ព្រោះហេតុនោះ ទើបឈ្មោះថា អនត្តមន ( មិនត្រូវចិត្ត ) ។ បទថា អនភិរទ្ធោ គឺមិនជួប នូវសេចក្តីសុខ ម្យ៉ាងទៀត បុគ្គលមិនដល់នូវភាពជ្រះថ្លា ដូច្នោះ ទើបឈ្មោះ ថា អនភិរទ្ធ ( មិនពេញចិត្ត ) ។ ចិត្តរបស់បុគ្គលនោះត្រូវបដិឃៈប៉ះខ្ទប់ ហើយ ហេតុនោះ ទើបបុគ្គលនោះ ឈ្មោះថា អាហតចិត្ត ( ការចង្អៀត ចង្អល់ចិត