អធិប្បាយលក្ខណៈនៃការចោទផ្សេងៗ
បទថា អនុទ្ធំសេយ្យ សេចក្តីថា បានដល់ គប្បីកម្ចាត់ គឺគប្បីកម្ចាត់ សង្កត់សង្កិន គ្របសង្កត់ ។ ព្រោះភិក្ខុចោទដោយខ្លួនឯងក្តី ប្រើឲ្យអ្នកដទៃ ចោទក្តី ឈ្មោះថា រមែងធ្វើការចោទនោះទាំងអស់ ដូច្នោះ ក្នុងបទភាជនីយ៍ ទើបព្រះឧបាលីពោលថា ចោទឯងក្តី ឲ្យអ្នកដទៃចោទក្តី ។ ក្នុងពីរបទថា ចោទេតិ វា ចោទាបេតិ វា នោះ បទថា ចោទេតិ សេចក្តីថា ភិក្ខុចោទឯង ដោយពាក្យជាដើមថា លោកជាអ្នកត្រូវធម៌ដល់ បារាជិកដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសដល់ភិក្ខុនោះគ្រប់ៗ ម៉ាត់ ។ បទថា ចោទាបេតិ សេចក្តីថា ប្រើភិក្ខុដទៃដែលឈរនៅជិតៗ នឹង ខ្លួន ភិក្ខុទទួលប្រើនោះចោទភិក្ខុនោះ តាមពាក្យរបស់ភិក្ខុអ្នកប្រើនោះ ត្រូវ អាបត្តិសង្ឃាទិសេសដល់ភិក្ខុអ្នកប្រើឲ្យចោទគ្រប់ៗ វាចាដូចគ្នា ។ ចណែកភិក្ខុ អ្នកទទួលប្រើនោះចោទថា រឿងដែលខ្ញុំបានឃើញ បានឮមាន ដូច្នេះ ក៏ ត្រូវអាបត្តិសង្ឃាទិសេសដល់ភិក្ខុទាំងពីរអង្គគ្រប់ៗ វាចាដូចគ្នា ។ អធិប្បាយ លក្ខណៈនៃការចោទផ្សេង ៗ ដើម្បីការឈ្លាសក្នុងប្រភេទនៃការចោទ ក្នុងសិក្ខាបទនេះ បណ្ឌិតគប្បី ជ្រាបចតុក្កៈជាដើមថា វត្ថុមួយ និងអ្នកចោទក៏ម្នាក់ជាមុនសិន ។ បណ្តាចតុក្កៈ ទាំងនោះ ភិក្ខុមួយរូប ចោទភិក្ខុមួយរូប ដោយវត្ថុមួយ ។ ការចោទនេះមាន វត្ថុមួយ អ្នកចោទក៏មានម្នាក់ ។ ភិក្ខុមានចំនួនច្រើន ចោទភិក្ខុមួយរូប ដោយ វត្ថុមួយ ដូចពួកឆព្វគ្គិយភិក្ខុ ៥០០ រូប មានមេត្តិយ និងភុម្មជកភិក្ខុជា ប្រធាន ចោទព្រះទព្វមល្លបុត្រដូច្នោះ ការចោទនេះ មានវត្ថុមួយ មានអ្នក