អដ្ឋកថា សោមាសូត្រទី ២
ក្បាលទី 20 · ទំព័រ 7
ក្នុងសោមាសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ថានំ បានដល់ ព្រះអរហត្ត ។ បទថា ទុរភិសម្ភវំ បានដល់ អត់ធន់បានដោយ កម្រ ។ បទថា ទ្វង្គុលបញ្ញាយ បានដល់ បញ្ញាតិច ម្យ៉ាងទៀត ស្រីដែល ឈ្មោះថា ទ្វង្គុលបញ្ញា ព្រោះប្រើម្រាមពីរ ចាប់បុយកប្បាស រវៃអំបោះ ។ បទថា ញាណម្ហិ វត្តមានម្ហិ សេចក្តីថា កាលបើញាណក្នុង ផលសមាបត្តិ កំពុងប្រព្រឹត្តទៅ ។ បទថា ធម្មំ វិបស្សតោ សេចក្តីថា អ្នក ឃើញច្បាស់នូវធម៌ គឺសច្ចៈ ៤ ឬឃើញចំពោះនូវបញ្ចក្ខន្ធដែលជាអារម្មណ៍ របស់វិបស្សនា ក្នុងចំណែកខាងដើម ។ បទថា កិញ្ចិ វា បន អស្មីតិ សេចក្តីថា ឬសេចក្តីកង្វល់ដទៃៗ ណាមួយ នឹងគប្បីមានដល់អ្នកណា ដោយតណ្ហា មានះ និងទិដ្ឋិថា ជាអញដូច្នេះ ។