គោតមីសូត្រទី ៣

ក្បាលទី 20 · ទំព័រ 8

សាវត្ថីនិទាន ។ គ្រានោះ កិសាគោតមីភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅ ដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញ៉ាំងភ័យ សេចក្តី តក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់កិសាគោតមីភិក្ខុនី មានប្រាថ្នា ឲ្យព្រះនាងឃ្លាតចាកសមាធិ ក៏ចូលទៅរកកិសាគោតមីភិក្ខុនី លុះចូលទៅដល់ ហើយ ក៏ពោលគាថានឹងកិសាគោតមីភិក្ខុនីថា នាងឯងមានកូនស្លាប់ហើយ មកអង្គុយតែម្នាក់ឯង មានមាត់ទួញ យំ នៅកណ្តាលព្រៃតែម្នាក់ឯង នាងមកស្វែងរកប្រុសឬ ។ លំដាប់នោះ កិសាគោតមីភិក្ខុនីមានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា ។ ទើបកិសាគោតមីភិក្ខុនី មានសេចក្តីចូលចិត្ត ដូច្នេះថា នេះពិតជាមារមានចិត្តបាប មាន ប្រាថ្នាដើម្បីញ៉ាំងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់ អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសមាធិ បានជាពោលគាថា ។ លុះ កិសាគោតមីភិក្ខុនីដឹងច្បាស់ថា នេះពិតជាមារ មានចិត្តបាបហើយ ក៏ពោល គាថានឹងមារមានចិត្តបាបដូច្នេះថា យើងជ្រាស្តីមានកូនស្លាប់ ជាទីបំផុតត្រឹមនេះ បុរសទាំងឡាយ