អដ្ឋកថា គោតមីសូត្រទី ៣
ក្នុងគោតមីសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា កិសាគោតមី ជាឈ្មោះរបស់ភិក្ខុនីនោះ ព្រោះនាងមានសាច់ និងឈាមតិច ។ បានឮថា ក្នុងកាលមុន ទ្រព្យប្រមាណ ៨០ កោដិ ក្នុងផ្ទះនៃត្រកូលមួយ ក្នុងក្រុងសាវត្ថី ក្លាយជាធ្យូងទាំងអស់ ។ កុដុម្ពិកៈមិនបានជញ្ជូនធ្យូងទៅចោល គិតថា នឹងមានអ្នកមានបុណ្យដោយពិត ដោយបុណ្យរបស់អ្នកនោះ ទ្រព្យ នឹងត្រឡប់ជាប្រក្រតីទៀត ទើបយកប្រាក់ និងមាស ដាក់ថាសឲ្យពេញជាច្រើន ថាស យកទៅដាក់ក្នុងរានផ្សារ ហើយអង្គុយនៅជិតៗ ។ លំដាប់នោះ ធីតានៃត្រកូលអ្នកក្រីក្រម្នាក់ គិតថា អញនឹងកាន់យកទ្រព្យកន្លះមាសក ហើយនាំមែកឈើមក ដើរទៅតាមថ្នល់ ឃើញទ្រព្យនោះ ទើបពោលនឹង កុដុម្ពិកៈថា ទ្រព្យនៅផ្សារមានបុណ្ណេះ តើនៅក្នុងផ្ទះមានបុន្មាន ។ កុដុម្ពិកៈ សួរថា នែនាង នាងឃើញអ្វី ទើបបាននិយាយយ៉ាងនេះ ។ នាងតបថា ឃើញប្រាក់ និងមាសនេះ ។ កុដុម្ពិកៈគិតថា ស្រីម្នាក់នេះ ប្រហែលជាអ្នក មានបុណ្យ ទើបសួរដល់លំនៅរបស់នាង ទុកវត្ថុនៅរានផ្សារហើយ ចូលទៅ រកមាតាបិតារបស់នាង ពោលយ៉ាងនេះថា ក្នុងផ្ទះរបស់ខ្ញុំ មានតែកូនប្រុស អ្នកចូរឲ្យក្មេងស្រីនេះដល់គេចុះ មាតាបិតាពោលថា អ្នកលេងសើចនឹងអ្នក ក្រធ្វើអ្វី ។ កុដុម្ពិកៈពោលថា ធម្មតាសេចក្តីស្និទ្ធស្នាលដោយឋានៈជាមិត្រ រមែងមានជាមួយនឹងអ្នកក្រ អ្នកទាំងឡាយចូរឲ្យចុះ នាងនឹងបានជាម្ចាស់នៃ ទ្រព្យហើយ នាំនាងមកគ្រប់គ្រងផ្ទះ ។ នាងនៅរួមគ្នា ទើបសម្រាលបានកូន