ឧប្បលវណ្ណាសូត្រទី ៥

ក្បាលទី 20 · ទំព័រ 17

សាវត្ថីនិទាន ។ គ្រានោះ ឧប្បលវណ្ណាភិក្ខុនី ស្លៀកស្បង់ ក្នុងបុព្វណ្ហសម័យ ។ បេ ។ ឋិតនៅក្រោមម្លប់ដើមសាលព្រឹក្ស ដែលមានផ្ការី កស្គុសស្គាយមួយដើម ។ គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញ៉ាំងភ័យ សេចក្តី តក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់ឧប្បលវណ្ណាភិក្ខុនី មានប្រាថ្នា ឲ្យនាងឃ្លាតចាកសមាធិ ហើយចូលទៅរកឧប្បលវណ្ណាភិក្ខុនី លុះចូលទៅដល់ ហើយ បានពោលគាថានឹងឧប្បលវណ្ណាភិក្ខុនីថា ម្នាលភិក្ខុនី នាងអាស្រ័យនៅដើមសាលព្រឹក្ស មានចុងប្រកបដោយ ផ្ការីកស្គុសស្គាយ ឋិតនៅតែម្នាក់ឯង ក្រោមម្លប់ដើម សាលព្រឹក្ស ធាតុ គឺភេទជាគម្រប់ ២ របស់នាងមិនមាន គួរតែ មានស្ត្រីទាំងឡាយ ប្រាកដដូចជានាង មកក្នុងទីនេះផង នាង ខ្លាចអំពើពាល របស់ពួកអ្នកលេងឬ ។ លំដាប់នោះ ឧប្បលវណ្ណាភិក្ខុនី មានសេចក្តីត្រិះរិះយ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអនមុស្ស ( មក ) ពោលគាថាដូច្នេះ ។ ទើបឧប្បលវណ្ណាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្ត បាបញ៉ាំងភ័យ ។ បេ ។ ដល់អាត្មាអញ បានជាពោលគាថា ។ លុះឧប្បលវណ្ណាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ បានពោលគាថា ទាំងឡាយនឹងមារមានចិត្តបាបថា អ្នកលេង ១០០ នាក់ក៏ដោយ ១០០០ នាក់ក៏ដោយ ជន ទាំងឡាយប្រាកដដូចជាអ្នក ដែលមកក្នុងទីនេះក៏ដោយ យើង ក៏មិនព្រឺរោម មិនតក់ស្លុតទេ ម្នាលមារ យើងសូម្បីតែម្នាក់ឯង មែន ក៏មិនខ្លាចអ្នកឡើយ យើងនេះ ចង់ឲ្យបាត់ទៅក៏បាន ចង់ ចូលក្នុងពោះអ្នកក៏បាន អ្នកមិនឃើញយើង ដែលកំពុងឋិត ក្នុងនៅចន្លោះរោមភ្នែកឡើយ យើងជ្រាស្តីស្ទាត់ក្នុងចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចម្រើនហើយដោយប្រពៃ យើង ផុតហើយ ចាកចំណងទាំងអស់ នែអាវុ