អដ្ឋកថា ឧប្បលវណ្ណាសូត្រទី ៥
ក្បាលទី 20 · ទំព័រ 19
ក្នុងឧប្បលវណ្ណាសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា សុបុប្ផិតគ្គំ សេចក្តីថា ដើមសាលព្រឹក្ស មានផ្ការីកស្គុសស្គាយ តាំងអំពី គល់ដល់ចុង ។ ដោយបទថា ន ចត្ថិ តេ ទុតិយា វណ្ណធាតុ មារពោល ថា វណ្ណធាតុទី ២ ដូចនឹងវណ្ណធាតុរបស់នាង តែងមិនមាន គឺមិនមានភិក្ខុនី ដទៃដូចនាង ។ បទថា ឥធាគតា តាទិសិកា ភវេយ្យុំ សេចក្តីថា នាង មកក្នុងទីនេះ រមែងមិនបានសេចក្តីស្និទ្ធស្នាល ឬសេចក្តីស្រឡាញ់អ្វី យ៉ាងណា សូម្បីជនទាំងនោះ ដូចជានាងយ៉ាងនោះដូចគ្នា ។ បទថា បខុមន្តរិកាយំ សេចក្តីថា យើងសូម្បីឈរនៅលើក្តោង ច្រមុះ ចន្លោះភ្នែកទាំងគូ អ្នកមិនឃើញយើងទេ ។ បទថា វសីភូតម្ហិ ប្រែថា រមែងជ្រាស្តីស្ទាត់ជំនាញ ។