អដ្ឋកថា ឧបបាលាសូត្រទី ៧

ក្បាលទី 20 · ទំព័រ 23

ក្នុងឧបចាលាសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឯន្តិ មារវសំ បុន សេចក្តីថា មកកាន់អំណាចមរណមារ កិលេសមារ និង ទេវបុត្តមារ ។ បទថា បរូបិតោ បានដល់ ឲ្យក្តៅក្រហាយ ។ បទថា គតិ យត្ថ មារស្ស សេចក្តីថា ក្នុងព្រះនិព្វានណា អ្នកឯងជាមារ ទៅមិនបាន ។ បទថា តត្ថ បានដល់ ក្នុងព្រះនិព្វាននោះ ។