សីសុបបាលាសូត្រទី ៨

ក្បាលទី 20 · ទំព័រ 24

ទៀបក្រុងសាវត្ថី … គ្រានោះ សីសុបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ ។ បេ ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះ មារមានចិត្តបាប ក៏ចូលទៅរកសីសុបចាលាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងសីសុបចាលាភិក្ខុនីថា ម្នាល ភិក្ខុនី នាងគាប់ចិត្តនឹងលទ្ធិរបស់បុគ្គលណា ។ ម្នាលអាវុសោ យើងមិនគាប់ ចិត្តនឹងលទ្ធិរបស់បុគ្គលណាមួយទេ ។ នាងឧទ្ទិសចំពោះបុគ្គលណា បានជាកោរក្បាលប្រាកដដូចជា សមណី ( សមណស្រី ) បើនាងមិនគាប់ចិត្តនឹងលទ្ធិ ( បុគ្គលណា ) ទេ ហេតុអ្វី បានជានាងប្រព្រឹត្តដូចជាស្រីវង្វេង ។ សីសុបចាលាភិក្ខុនីតបថា បុគ្គលទាំងនោះ ដែលមានលទ្ធិ ក្រៅអំពីសាសនានេះ រមែងលិចចុះក្នុងទិដ្ឋិទាំងឡាយ យើងមិនគាប់ចិត្តនឹង ធម៌របស់បុគ្គលទាំងនោះទេ ព្រោះថា បុគ្គលទាំងនោះ មិនមែនជាអ្នកឈ្លាស ក្នុងធម៌ ព្រះពុទ្ធទ្រង់កើតក្នុងសក្យត្រកូល រកបុគ្គលប្រៀបគ្មាន ទ្រង់គ្រប សង្កត់នូវធម៌ទាំងពួង ទ្រង់កម្ចាត់បង់នូវមារ ទ្រង់មិនចាញ់មារទាំងអស់ ទ្រង់ ផុតចាកកិលេសទាំងអស់ មិនអាស្រ័យនូវតណ្ហា ទ្រង់មានចក្ខុឃើញធម៌ទាំងអស់ ដល់នូវកិរិយាអស់នៃកម្មទាំងអស់ ទ្រង់មានចិត្តចុះស៊ប់ក្នុងធម៌ជាគ្រឿងអស់ ទៅនៃឧបធិ ព្រះមានព្រះភាគនោះ ជាគ្រូរបស់យើង យើងគាប់ចិត្ត នឹង សាសនារបស់ព្រះអង្គ ។ លំដាប់នោះ មារមានចិត្តបាបដឹងថា សីសុបចាលាភិក្ខុនី ស្គាល់អញ ហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ ។