អដ្ឋកថា សីសុបបាលាសូត្រទី ៨

ក្បាលទី 20 · ទំព័រ 26

ក្នុងសីសុបចាលាសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា សមណី វិយ ទិស្សតិ សេចក្តីថា នាងប្រាកដខ្លួនដូចជាសមណៈ ។ បទថា កិមិវ ចរសិ មោមុហា សេចក្តីថា ហេតុអ្វីបានជានាងប្រព្រឹត្តដូចជាមនុស្ស វង្វេង ។ បទថា ឥតោ ពហិទ្ធា សេចក្តីថា ខាងក្រៅសាសនានេះ ។ បទថា បសណ្ឌា សេចក្តីថា ម្ចាស់លទ្ធិរមែងបោះអន្ទាក់ គឺទិដ្ឋិ ក្នុង ចិត្តរបស់សត្វទាំងឡាយ ។ តែព្រះសាសនា រមែងដោះអន្ទាក់ទាំងឡាយ ដូច្នោះ ទើបមិនពោលថាជាមេលទ្ធិ ។ មេលទ្ធិមានខាងក្រៅសាសនានេះ បុណ្ណោះ ។ បទថា សំសីទន្តិ បានដល់ លិចចុះ គឺជាប់ ។ ឥឡូវនេះ សីសុបចាលាភិក្ខុនីកាលពោលដោះស្រាយបញ្ញាដែលថា នាង បួសឧទ្ទិសអ្នកណា ទើបពោលថា អត្ថិ សក្យកុលេ ជាតោ ជាដើម ។ បណ្តាបទទាំងនោះ បទថា សព្វាភិភូ សេចក្តីថា គ្របសង្កត់ធម៌ទាំងអស់ មានខន្ធ អាយតនៈ ធាតុ ភព កំណើត និងគតិជាដើម ។ ឈ្មោះថា មារនុទ ព្រោះបន្ទោបង់ គឺបណ្តេញមរណមារជាដើម ។ បទថា សព្វត្ថ មបរាជិតោ សេចក្តីថា មិនចាញ់ក្នុងកិលេសទាំងអស់ មានរាគៈជាដើម ឬក្នុងចម្បាំងនៃ មារ ។ បទថា សព្វត្ថ មុត្តោ សេចក្តីថា បង្អោនទៅក្នុងធម៌ទាំងពួង មានខន្ធ ជាដើម ។ បទថា អស្សិតោ សេចក្តីថា ដែលតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ មិនអាស្រ័យហើយ ។ បទថា សព្វកម្មក្ខយំ បត្តោ សេចក្តីថា សម្រេច អរហត្ត ពោល គឺធម៌ជាទីអស់ទៅនៃកម្មទាំងពួង ។ បទថា ឧបធិសង្ខយេ សេចក្តីថា ទ្រង់បង្អោនជាអារម្មណ៍ក្នុងព្រះនិព្វាន ពោល គឺធម៌ជាទីអស់ទៅ នៃឧបធិ ។