អដ្ឋកថា សេលាសូត្រទី ៩
ក្បាលទី 20 · ទំព័រ 30
ក្នុងសេលាសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា កេនិទំ បកតំ សេចក្តីថា អ្នកណាតាក់តែងរូបនេះ ។ ដោយបទថា ពិម្ពំ លោក ពោលសំដៅយកអត្តភាព ។ ដោយបទថា អឃំ លោកពោលចំពោះ អត្តភាព ព្រោះជាទីតាំងនៃទុក្ខ ។ បទថា ហេតុភង្គា បានដល់ ហេតុរលត់ ព្រោះបច្ច័យខ្វះខាត ។