វជិរាសូត្រទី ១០

ក្បាលទី 20 · ទំព័រ 31

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ វជិរាភិក្ខុនី ស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ ក្រុងសាវត្ថីដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយត្រ ឡប់មកអំពីបិណ្ឌបាតវិញក្នុងបច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បី សម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយសម្រាកក្នុង វេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះ មារមានចិត្តបាប មានប្រាថ្នាញ៉ាំងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់វជិរាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាត ចាកសមាធិ ក៏ចូលទៅរកវជិរាភិក្ខុនី លុះចូលទៅដល់ហើយ បានពោល គាថានឹងវជិរាភិក្ខុនីថា សត្វនេះ បុគ្គលណាតាក់តែងឡើង បុគ្គលអ្នកតាក់តែងសត្វ ឋិតនៅក្នុងទីណា សត្វកើតឡើងក្នុងទីណា សត្វរលត់ទៅក្នុង ទីណា ។ លំដាប់នោះ វជិរាភិក្ខុនីមានសេចក្តីត្រិះរិះយ៉ាងនេះថា អ្នកនេះ ជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស ( មក ) ពោលគាថាដូច្នេះ ។ ទើបវជិរាភិក្ខុនីមានសេចក្តីចូលចិត្តថា នេះពិតជាមារមានចិត្តបាប ប្រាថ្នាញ៉ាំងភ័យ សេចក្តី តក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យ អាត្មាអញឃ្លាតចាកសមាធិ បានជាពោលគាថា ។ លំដាប់នោះ វជិរាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប ហើយបានពោលគាថាទាំងឡាយ នឹង មារមានចិត្តបាបថា ម្នាលមារ ទិដ្ឋិរបស់អ្នកយល់ថា សត្វមែនឬ នេះជាគំនរនៃ សង្ខារសុទ្ធទេ ក្នុងគំនរនៃសង្ខារសុទ្ធនេះ អ្នករកសត្វមិន ឃើញឡើយ ដូចសព្ទដែលបានឈ្មោះថា រថដូច្នេះ កើតឡើង បាន ព្រោះបរិបូណ៌ដោយអង្គ យ៉ាងណា