អដ្ឋកថា វជិរាសូត្រទី ១០

ក្បាលទី 20 · ទំព័រ 34

ក្នុងវជិរាសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា នយិធ សត្តុបលព្ភតិ សេចក្តីថា ក្នុងគំនរនៃសង្ខារសុទ្ធនេះ ពោលដោយបរមត្ថ នឹងបានដល់សត្វក៏មិនមែន ។ បទថា ខន្ធេសុ សន្តេសុ សេចក្តីថា កាលខន្ធ ៥ នៅមាន លោកកំណត់យកដោយអាការនោះៗ ។ បទថា សម្មតិ គឺត្រឹមតែ សន្មតថា សត្វបុណ្ណោះ ។ បទថា ទុក្ខំ បានដល់ ទុក្ខ គឺខន្ធ ៥ ។ បទថា នាញ្ញត្រ ទុក្ខា សេចក្តីថា ក្រៅអំពីទុក្ខ សភាវៈយ៉ាងដទៃមិនកើត មិនរលត់ទេ ។ អដ្ឋកថាវជិរាសូត្រ ចប់ ភិក្ខុនីសំយុត្ត ចប់