អាយាចនសូត្រទី ១

ក្បាលទី 20 · ទំព័រ 35

ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ទើបនឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចទៅគង់ក្នុងទីស្ងាត់សម្ងំនៅ មានព្រះទ័យត្រិះរិះកើតឡើង យ៉ាងនេះ ថា ធម៌នេះ អាត្មាអញបានត្រាស់ដឹងហើយ ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌ ដែលសត្វឃើញបានដោយកម្រ ជាធម៌ដែលសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា ជាធម៌ដែលសត្វមិនគប្បីស្ទង់មើល ដោយ សេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត ជាធម៌មានតែអ្នកប្រាជ ទើបត្រាស់ដឹងបាន ឯពួកសត្វនេះ ជាអ្នកត្រេកត្រអាលដោយសេចក្តីអាល័យត្រ េកអរក្នុង សេចក្តីអាល័យ រីករាយក្នុងសេចក្តីអាល័យ មួយទៀត បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យនៃគ្នានិងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ពួកសត្វជាអ្នក ត្រេកត្រអាលដោយសេចក្តីអាល័យ ត្រេកអរក្នុងសេចក្តីអាល័យ រីករាយ ក្នុងសេចក្តីអាល័យ ឃើញបានដោយក្រ មួយទៀត ធម៌ណា សម្រាប់ រម្ងាប់សង្ខារទាំងពួង សម្រាប់លះបង់ឧបធិទាំងពួង ជាទីអស់ទៅនៃតណ្ហា ជាទីនឿយណាយចាករាគៈ ជាទីរលត់សេចក្តីទុក្ខ គឺព្រះនិព្វាន ធម៌នេះ ពួកស ត្វឃើញបានដោយក្រដូចគ្នា ប្រសិនបើអាត្មាអញសម្តែងធម៌ទៅ ក៏សត្វ ទាំងឡាយដទៃ មិនគប្បីត្រាស់ដឹងធម៌ របស់អាត្មាអញបានទេ អាត្មាអញនឹង មានតែសេចក្តីលំបាកនោះ អាត្មាអញនឹងមានតែសេចក្តីនឿយព្រួយនោះ ( ឥត អំពើ ) ។ បានឮថា ព្រះគាថាជាអស្ចារ្យទាំងឡាយនេះ ដែលមិនធ្លាប់បាន ស្តាប់មកអំពីកាលមុន ក៏ប្រាកដដល់ព្រះមានព្រះភាគថា ឥឡូវនេះ អាត្មាអញមិនគួរប្រកាសធម៌ ដែលអាត្មាអញបាន ត្រាស់ដឹងហើយ ដោយលំបាកទេ ព្រោះថា ធម៌នេះ សត្វទាំងឡា