គារវសូត្រទី ២

ក្បាលទី 20 · ទំព័រ 56

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្រប ឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ ស្តេចទៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅ មានព្រះបរិវិតក្កក្នុងព្រះទ័យកើតឡើង យ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរព មិនមានសេចក្តីក្រោតក្រែង រមែង នៅជាទុក្ខ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹង សមណៈ ឬព្រាហ្មណ៍ណាហ្្ន ។ ទើបព្រះមានព្រះភាគ មានព្រះតម្រិះយ៉ាងនេះថា អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវសីលក្ខន្ធ ដែលមិនទាន់ពេញលេញ តែថាក្នុងលោក ព្រមទាំង វេទលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញមិនបានឃើញ សមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយសីលជាងខ្លួនអញ ដែលអាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញគួរធ្វើ សក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បី បំពេញនូវសមាធិក្ខន្ធដែលមិនទាន់ពេញលេញ តែថា អាត្មាអញ មិនឃើញ សមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយសមាធិជាងខ្លួនអញក្នុងលោក ព្រមទាំងទេវលោក ។ បេ ។ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅ នឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវបញ្ញាខន្ធ ដែលមិនទាន់ពេញលេញ តែថា ក្នុងលោកព្រមទាំងវេទលោក មារលោក ព្រហ្មលោក ក្នុងពួកស ត្វព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញមិនឃើញសមណៈ ឬព្រ