អដ្ឋកថា ព្រហ្មទេវសូត្រទី ៣

ក្បាលទី 20 · ទំព័រ 66

ក្នុងព្រហ្មទេវសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឯកោ សេចក្តីថា នៅតែម្នាក់ឯង គឺនៅម្នាក់ឯង ក្នុងឥរិយាបថទាំងឡាយ មានឈរជាដើម ។ បទថា វូបកដ្ឋោ បានដល់ ចៀសចេញទៅ គឺប្រាសចាក ការច្រឡូកច្រឡំដោយកាយ ។ បទថា អប្បមត្តោ បានដល់ នៅក្នុងភាពជា អ្នកមិនប្រាសចាកសតិ ។ បទថា អាតាបី បានដល់ ប្រកបដោយសេចក្តី ព្យាយាមជាគ្រឿងដុតកម្តៅកិលេស ។ បទថា បហិតត្តោ បានដល់ មានចិត្ត បញ្ជូនទៅហើយ ។ បទថា កុលបុត្តា បានដល់ កុលបុត្រអ្នកបរិបូណ៌ដោយ អាចារ ។ បទថា សម្មទេវ សេចក្តីថា មិនមែនបួសព្រោះជំពាក់បំណុល មិន មែនបួសព្រោះមានភ័យ មិនមែនបួសព្រោះចិញ្ចឹមជីវិត ។ សូម្បីអ្នកបួស មិនថាដោយកិច្ចណានីមួយទេ បំពេញបដិបទាដ៏សមគួរ ក៏ឈ្មោះថា ចេញ ចាកផ្ទះបួសជាបព្វជិតដោយប្រពៃទាំងអស់ ។ បទថា ព្រហ្មចរិយបរិយោសានំ បានដល់ អរិយផលដែលជាទីបំផុតនៃមគ្គព្រហ្មចរិយៈ ។ បទថា ទិដ្ឋេវ ធម្មេ បានដល់ ក្នុងអត្តភាពនេះឯង ។ បទថា សយំ អភិញ្ញា សច្ឆិកត្វា បានដល់ ដឹងដោយខ្លួនឯង គឺធ្វើឲ្យប្រចក្ស ។ បទថា ឧបសម្បជ្ជ បានដល់ បានចំពោះ គឺសម្រេចផលហើយ ។ ព្រហ្មទេពនៅដោយប្រការដូច្នេះ បានដឹងច្បាស់ ហើយ ដូច្នោះ ទើបព្រះមានព្រះភាគ ទ្រង់សម្តែងបច្ចវេក្ខណភូមិរបស់ លោកដោយបទនេះ ។ សួរថា ជាតិណារបស់ព្រះព្រហ្មទេពនោះអស់ហើយ ព្រះព្រហ្មទេព ដឹងច្បាស់ សេចក្តីនោះបានដូចម្តេច ឆ្លើយថា ជាតិជាចំណែកអតីតរបស់ ព្រះព្រហ្មទេពនោះ ឈ្មោះថា អស់ហើយមិនបាន ព្រោះអស់ទៅក្នុងកាលមុន រួចហើយ ជាតិជាចំណែកអនាគត ឈ្មោះថា អស់ហើយក៏មិនបាន ព្រោះមិន មានសេចក្តីព្យាយាមក្នុងជាតិនោះ ជាតិជាចំណែកបច្ចុប្បន្ន ក៏ឈ្មោះថា អស់ ហើយមិនបាន ព្រោះនៅមាននៅឡើយ ។ តែជាតិណា មានខន្ធ