ពកសូត្រទី ៤
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពកព្រហ្ម មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា ទីនេះទៀង ទីនេះឋិតថេរ ទីនេះមាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាពមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែងជាងទីរបស់ព្រហ្មនេះ មិនមានឡើយ ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្កក្នុងចិត្តរបស់ ពកព្រហ្ម ដោយព្រះទ័យរបស់ព្រះអង្គហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដ ក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរសមានកម្លាំងលាចេញ នូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ។ ពកព្រហ្មបានឃើញព្រះមាន ព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គអ្នកនិរទុក្ខ សូមព្រះអង្គស្តេចមក បពិត្រ ព្រះអង្គអ្នកនិរទុក្ខ ព្រះអង្គស្តេចមកល្អហើយ បពិត្រព្រះអង្គអ្នកនិរទុក្ខ ព្រះអង្គ ខានធ្វើបរិយាយ ដើម្បីស្តេចមកក្នុងទីនេះជាយូរអង្វែងហើយ បពិត្រព្រះអង្គ អ្នកនិរទុក្ខ ទីនេះទៀង ទីនេះឋិតថេរ ទីនេះមាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាពមិនច្យុត ព្រោះសត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃដែលជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែងជាងទី របស់ព្រហ្មនេះ មិនមានឡើយ ។ កាលបើពកព្រហ្ម ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ